ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពីលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ ដោយមានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់។
តួលេខសិស្សប្រឡងជាប់បាក់ឌុបឆ្នាំនេះមានចំនួនជិត ១០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២១ គឺមានការថយចុះ ដែលនៅឆ្នាំមុនមានអ្នកជាប់សរុបជាង ៧ម៉ឺននាក់។ សិស្សនិទ្ទេស A ឆ្នាំថយចុះ ចំនួន ៧០៤នាក់។ សិស្សនិទ្ទេស B ថយចុះចំនួន ២ ០១៧នាក់។ សិស្សនិទ្ទេស C ថយចុះចំនួន ៧ ៤១៩នាក់។ និទ្ទេស D ថយចុះចំនួន ៧ ៦៦៧នាក់ ហើយនិទ្ទេស E ក៏ថយចុះចំនួន ២ ៥៣៥នាក់ បើធៀបនឹងឆ្នាំ២០២១។
លទ្ធផលប្រឡងបាក់ឌុបសម្រាប់ខេត្តដទៃទៀត នឹងប្រកាសតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំ និងបិទក្រដាសលទ្ធផលនៅតាមមណ្ឌលប្រឡងចាប់ពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ប្រឡងបាក់ឌុបថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់។ សូមរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០២១ កន្លងមកមានបេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ១៧ ៥៣នាក់ និទ្ទេស B ចំនួន ៥ ២១៥នាក់ និទ្ទេស C ចំនួន ១១ ៦៣៤នាក់ និទ្ទេស D ចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់។
តួលេខសិស្សនិទ្ទេស A ឆ្នាំមុន គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៤៤៣នាក់ដែលជាប់និទ្ទេស A និទ្ទេស B ចំនួន ២ ៤៣០នាក់ និទ្ទេស C ចំនួន ៥ ៨៤៧នាក់ និទ្ទេស D ចំនួន ១ ៤១០០នាក់ និងនិទ្ទេស E ចំនួន ៥៦ ២៣២នាក់៕