ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរនឹងត្រួតពិនិត្យ និងឃាត់យានយន្តតាមផ្លូវដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ អាជ្ញាធរនឹងចុះត្រួតពិនិត្យការបង់ពន្ធយានយន្តគ្រប់ប្រភេទតាមដងផ្លូវសំខាន់ៗមួយចំនួននៅតាមរាជធានី-ខេត្ត និងឃាត់យានយន្តណាដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០២២។

ទោះបីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបានប្រកាសអំពាវនាវនាថ្ងទី២២ ខែធ្នូ ឱ្យយានយន្តដែលមិនទាន់បានបង់ពន្ធប្រញាប់រួសរាន់ទៅបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារផ្សេងៗដើម្បីចៀសវាងអាជ្ញាធរឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ។

ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានក្រើនរំលឹកជាថ្មីឱ្យមា្ចស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាដែលបានចុះបញ្ជីរួចនៅតាមបណ្តាអង្គភាពគយរាជធានីខេត្ត រួសរាន់ទៅបង់ពន្ធឱ្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក