ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិបបាល់បោះ Phoenix Suns និង Mercury លក់ចេញក្នុងតម្លៃ ៤ពាន់លានដុល្លារអាមេរិក

អាមេរិក៖ មហាសេដ្ឋីពាន់លាន Mat Ishbia កាន់តែខិតជិតដល់កិច្ចព្រមព្រៀងជាមួយក្លិបបាល់បោះ Phoenix Suns និង Mercury ក្នុងការទិញយកក្នុងតម្លៃ ៤ពាន់លានដុល្លារអាមេរិក។ 

លោក Ishbia បានរៀបចំនូវកិច្ចព្រមព្រៀងមួយលោក Robert Sarver ដែលជាអ្នកដាក់លក់ក្លិបនេះ បន្ទាប់ពីលោកជាប់បំរាមដោយសារតែបញ្ហាអាកប្បកិរិយារើសអើងប្រកាន់ពូជសាសន៍ និងផ្លូវភេទ។ ក្រោយកិច្ចព្រមព្រៀងទិញជិតបានបញ្ចប់ជាផ្លូវការ លោក Mat Ishbia ថ្លែងថា ក្រុមទាំងពីរមានអ្នកគាំទ្រដ៏អស្ចារ្យ ដែលលោកចង់ទទួលបានបទពិសោធន៍នេះ។ 

គួរបញ្ជាក់ថា ត​ម្លៃ ៤ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាកំណត់ត្រាថ្លៃបំផុតក្នុងការទិញយកក្លិបបាល់បោះនៃក្របខណ្ឌ NBA។ តម្លៃ ៤ពាន់លានដុល្លារដែលលោក Ishbia ទិញយកក្លិប Phoenix Suns និងក្លិបបាល់បោះស្រ្តី Phoenix Mercury នេះ បានបំបែកកំណត់ត្រាកាលពីឆ្នាំ២០១៩ គ្រាដែលលោក Joe Tsai បានទិញយកក្រុមបាល់បោះ Brooklyn Nets និងមជ្ឈមណ្ឌលកីឡដ្ឋាន Barclays Center ក្នុងតម្លៃ ៣,៣ពាន់លានដុល្លារអាមេរិក។

គួររំឮកថា លោក Mat Ishbia ធ្លាប់លេងបាល់បោះកម្រិតមហាវិទ្យាល័យនៅរដ្ឋ Michigan ព្រមទាំងធ្លាប់ឈ្នះជើងឯក NCAA កាលពីឆ្នាំ២០០០ ក្រោមការដឹកនាំរបស់លោក Tom Izzo។ ការឈានចូលក្នុងវិស័យកីឡារបស់លោក Ishbia ក៏ទទួលបានការស្វាគមន៍ពីលោក Magic Johnson ដែលជាកំពូលកីឡាករបាល់បោះម្នាក់លើ Twitter របស់លោកផងដែរ ហើយលោកក៏ធ្លាប់លេងនៅក្លិប Michigan ដូចគ្នា ប៉ុន្តែក្នុងជំនាន់ផ្សេងគ្នា។ 

លោក Mat Ishbia បច្ចុប្បន្នមានវ័យ ៤២ឆ្នាំ ជាមហាសេដ្ឋីពាន់លានលើជំនួញអចលនទ្រព្យនៅរដ្ឋ Michigan ខណៈការវាយតម្លៃទ្រព្យសម្បត្តិសរុបរបស់លោកដោយទស្សនាវដ្តី Forbe មានប្រមាណជា ៥,១ពាន់លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក