ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

WHO ព្រួយបារម្ភខ្លាំងពីស្ថានការណ៍ថ្មីនៃវីរុសកូវីដ-១៩ក្នុងប្រទេសចិន

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (The World Health Organization) មានការព្រួយបារម្ភអំពីការកើនឡើងវិញនៃការរាលដាលវីរុសកូវីដ-១៩សាជាថ្មីនៅក្នុងប្រទេសចិន ហើយ WHO ក៏បាននិងកំពុងគាំទ្ររដ្ឋាភិបាលក្នុងការផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោកនៅថ្ងៃពុធម្សិលមិញនេះ។

ថ្មីៗនេះ មានការផ្ទុះឡើងជាថ្មីនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ឡើងវិញនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកនេះ ខណៈក្រុមអ្នកសិក្សាស្រាវជ្រាវមួយបានព្រមានពីការផ្ទុះឡើងទ្រង់ទ្រាយធំនៃវីរុសកូវីដ-១៩ក្នុងប្រទេសចិន ដែលអាចមានលទ្ធភាពផ្តាច់ជីវិតមនុស្សលើសពី ១លាននាក់នាឆ្នាំក្រោយ។ 

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់មកកាន់អ្នកសារព័ត៌មានថា អង្គការ (WHO) មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​វិវត្តន៍​ថ្មីនៅ​ប្រទេស​ចិន ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃតួលេខឆ្លងថ្មីនៃវីរុសកូវីដ-១៩។ លោក Tedros បានបន្ថែមថា WHO ត្រូវការទិន្នន័យ និងតួរលេខជាក់ស្តែងលម្អិតបន្ថែមទៀតអំពីការវិវត្ថន៍នៃស្ថានការណ៍ជាក់លាក់ក្នុងប្រទេសចិនអំពីវីរុសកូវីដ-១៩ ដើម្បីងាយស្រួលឆ្លើយតបទៅនឹងតម្រូវការដែលចាំបាច់ក្នុងស្ថានភាពនេះ។

គួរ​ប​ញ្ជាក់ថា ការថ្លែងរបស់ថ្នាក់ដឹកនាំនៃស្ថាប័នអង្គការសហប្រជាជាតិខាងលើនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា ខ្លួនបានបញ្ជូនវ៉ាក់សាំង BioNTech COVID-19 លើកដំបូងទៅកាន់ចិន ក្នុងការផ្តល់ជូនការចាក់វ៉ាក់សាំងដល់ជនជាតិអាល្លឺម៉ង់ដែលកំពុងស្ថិតនៅប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក