ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់បានជនសង្ស័យ៩នាក់ដែលជំនាញខាងយកកាំភ្លើងភ្ជង់ប្លន់ម៉ូតូនៅភូមិសាស្ត្រខណ្ឌកំបូល

ភ្នំពេញ៖ អាជ្ញាធរបានបំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ដែលតែងតែធ្វើសកម្មភាពដេញតាមម៉ូតូជនរងគ្រោះនៅកន្លែងស្ងាត់ដោយយកកំាភ្លើងភ្ជង់ប្លន់យកម៉ូតូ និងវាយជនរងគ្រោះនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរចុះប្រតិបតិ្តការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យបានចំនួន ៩នាក់នោះចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងចំណោមជនសង្ស័យចំនួន ៩នាក់នោះ គឺមានម្នាក់មានមុខរបរជាកម្មករសំណង់ ហើយម្នាក់ទៀតមានមុខរបរជាសន្តិសុខ ចំណែក ៧នាក់ទៀតគ្មានមុខរបរត្រឹមត្រូវឡើយ។ ក្នុងនោះ ៦នាក់រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន ២នាក់រស់នៅក្នុងខណ្ឌកំបូល ហើយ១នាក់ទៀតរស់នៅក្នុងខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក