ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីយកលុយដែលទារបានពី សម រង្ស៊ី ជាង៧០ម៉ឺនដុល្លាដាក់ចូលគណនីមេធាវីការពារជនក្រីក្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានយកលុយជាង ៧០ម៉ឺនដុល្លារដែលតុលាការដកហូតបានពីការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី គណនីមេធាវីរបស់សម្ដេចដើម្បីការពារជនក្រីក្រ។

ការប្រកាសនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្រេចតេជោលើកឡើងថា សម រង្ស៊ី នៅជំពាក់សម្ដេចប្រហែលជា ៣០ម៉ឺនដុល្លារទៀត។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតបក្សសង្គ្រោះជាតិផងដែរ ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅសងប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរាជររដ្ឋាភិបាល។

យោងតាម «ដីកាសម្រេចចាប់ផ្ដើមលក់ដោយបង្ខំ» ដោយចៅក្រមអនុវត្តសាលាដំបូងរាធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ចំនួន ៤សន្លឹកយកទៅបិទមុខផ្ទះលោក សម រង្ស៊ី ថាការសម្រេចដាក់លក់ដោយបង្ខំនេះគឺដើម្បីយកសំណងមកសងតាមដីការស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាកំពូល ដែលសម្រេចឱ្យលោកសម រង្ស៊ី សងជំងឺចិត្តដល់សម្ដេចពញាចក្រី ហេង សំរិន ចំនួន ២៥០លានរៀល ដីកាស្ថាពររបស់តុលាការកំពូលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៤ពាន់លានរៀល សាលក្រមព្រហ្មទណ្ឌស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចក្រឡាហោម ស ខេង ចំនួន ២ពាន់លានរៀល និងសាលក្រមព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលសម្រេចឱ្យសងដល់រាជរដ្ឋាភិបាលចំនួន ១៨០០លានរៀល។

បើសរុបសំណងទាំងបួនខាងលើទឹកប្រាក់ដែលលោក សម រង្ស៊ី ត្រូវសងមានចំនួន ៨ពាន់៥០លានរៀល ឬប្រមាណ ២លាន១ម៉ឺន២ពាន់៥រយដុល្លារអាមេរិក (២ ០១២ ៥០០ ដុល្លារអាមេរិក)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក