ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្ដឹងអ្នកណាទាំងអស់ដែលចោទថាការបោះឆ្នោតមានការលួចបន្លំ។
ការប្រកាសនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការធ្វើបាបលេងដើម្បីបញ្ចប់វប្បធម៌លាបពណ៌ និងចោទប្រកាន់ដោយគ្មានហេតុផលលើគណបក្សប្រជាជនបន្ទាប់ពីមានការបោះឆ្នោតរួច។
ជាមួយគ្នានេះសម្ដេចក៏បានលើកឡើងអំពីការប្ដឹងទាសំណងលើទណ្ឌិត សម រង្ស៊ី ដែលបច្ចុប្បន្នសម្ដេចទទួលបានចំនួន ៧០ម៉ឺនដុល្លារហើយ ខណៈលោក សុន ឆ័យ ក៏កំពុងតែជាប់បណ្ដឹងផងដែរ៕