ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីព្រមានបក្សនយោបាយមួយឈប់ឲ្យពាក់ព័ន្ធនឹង សម រង្ស៉ី

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅគណបក្សនោះថា «កុំឲ្យរដ្ឋាភិបាលចាប់ភស្ភុតាងបានឲ្យសោះ»

ថ្វីត្បិតតែសម្ដេចតេជោមិនបានបញ្ចេញឈ្មោះគណបក្សនោះ ប៉ុន្តែទំនងជាគណបក្សភ្លើងទៀនដែលធ្លាប់ជាគណបក្សដែលទណ្ឌិត សម រង្ស៊ី បានបង្កើត។

កាលពីថ្ងៃខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី បានប្រកាសចេញនូវយុទ្ធសាស្ត្រ IF ដើម្បីរំលាយមនោគមន៍វិជ្ជាពូជក្បត់ជាតិ ៣ជំនាន់ត្រកូលសម ដើម្បីភាពសុខសាន្តរបស់កម្ពុជា។ I មានន័យថា Isolated ធ្វើឲ្យឯកការ និង F មានន័យថា Finish បញ្ចប់។

នេះជាការកំណត់យុទ្ធសាស្ត្រជាលើកទីពីររបស់សម្ដេចតេជោបន្ទាប់ពីយុទ្ធសាស្ត្រ ឌីហ្វីត រំលាយខ្មែរក្រហមនៅទស្សវត្សឆ្នាំ៩០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក