ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ជាជាងខ្លាចប៉ូលីសចរាចរណ៍។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាតាមសម្ដេចឃើញគឺពលរដ្ឋជាច្រើនបានបង្ហាញការខ្លាចប៉ូលីសចរាចរណ៍ជាជាងការខ្លាចនិងគោរពច្បាប់។
សម្ដេចថាការនេះគឺខុស ពីព្រោះគោលដៅនៃការបង្កើតច្បាប់ចរាចរណ៍គឺដើម្បីថែរក្សាអាយុជីវិតរបស់ពលរដ្ឋ មិនមែនឲ្យពលរដ្ឋខ្លាចនគរបាលចរាចរណ៍នោះទេ។
បើតាមសម្ដេចតេជោបច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាកង្វល់មួយរបស់កម្ពុជា បន្ទាប់ពីបញ្ហាកូវីដ-១៩ បានធូរស្បើយ៕