ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអញ្ជើញទៅដល់ខេត្តព្រះសីហនុដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវខេត្តចំនួន២ខ្សែបន្ថែមទៀត

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ខេត្តព្រះសីហនុហើយនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីត្រៀមដាក់ឱ្យសម្ពោធជាផ្លូវការនូវផ្លូវខេត្តចំនួន២ គឺផ្លូវខេត្តលេខ១៤៦បេ និងលេខ១៤៨នាព្រឹកស្អែកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ក្រោយសម្តេចតេជោ បានអញ្ជើញទៅដល់ខេត្តព្រះសីហនុ សម្តេចបានបង្ហោះសារក្នុងហ្វេសប៊ុកជាផ្លូវការថា៖ «ព្រឹកប្រជុំនិងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយពេលរសៀលធ្វើដំណើរតាមផ្លូវល្បឿនលឿនមកមុជទឹកសមុទ្រនៅក្រុងព្រះសីហនុដើម្បីស្អែកនេះចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត»

គូសបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ពោលប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ។ ផ្លូវខេត្តចំនួន២ខ្សែនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចំណាយថវិកាសាងសង់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ដែលជាថវិកាជាតិ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក