ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Tyson Fury ប៉ះ Oleksandr Usyk ដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក

កីឡា៖ កីឡាករប្រដាល់ Tyson Fury និង Oleksandr Usyk បានព្រមព្រៀងជួបគ្នាលើសង្វៀននាដើមឆ្នាំក្រោយ ក្នុងជំនួបខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារ (Promoter) របស់កីឡាករ Tyson Fury ផ្ទាល់។

កីឡាករអង់គ្លេស Tyson Fury បានបោះសម្តីក្នុងការណាត់ប្រកួតជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែលជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ពិភពលោកដូចជា WBA, IBF, WBO និង IBO Champion បន្ទាប់ពីការពារតំណែងជើងឯកខ្សែក្រវ៉ាត់ WBC របស់ខ្លួនទល់នឹងមិត្តរួមជាតិ Derek Chisora កាលពីពេលថ្មីៗ។

យ៉ាងណាមិញ កាលបរិច្ឆេទនៃការប្រកួត ក៏ដូចជាទីតាំងដែលសង្វៀនដ៏ធំនេះនឹងត្រូវធ្វើឡើង នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ បើតាម Promoter របស់ Tyson Fury លោក Bob Arum ឱ្យដឹងថា កីឡាករទាំងពីរនៅមានការប្រកួតមួយផ្សេងទៀត មុនពេលប៉ះគ្នាជាផ្លូវការ។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sport លោក Bob Arum និយាយដូច្នេះថា៖ "កីឡាករទាំងពីរនាក់បានព្រមព្រៀងប្រកួតគ្នានៅដើមឆ្នាំក្រោយ។ Usyk ជាមិត្តល្អម្នាក់របស់ខ្ញុំ ហើយគេមានភាពឈ្លាសវៃណាស់ ប៉ុន្តែ Fury វិញប្រៀបបាននឹង Superman។ អ្នកទាំងពីរជាកីឡាករដែលពោរពេញដោយបទពិសោធន៍ និងភាពឈ្លាសវៃ​ ដែលនឹងសម្រេចថាជួបគ្នានាពេលឆាប់ៗ"។

ពាក់ព័ន្ធនឹងទីតាំងប្រកួត Bob Arum បានបញ្ជាក់ថា លោកធ្លាប់បានសំណើដើម្បីរៀបចំការប្រកួតនេះនៅតំបន់មជ្ឈិមបូព៌៌ា ប៉ុន្តែការប្រកួតនេះទំនងក៏នឹងអាចធ្វើឡើងនៅចក្រភពអង់គ្លេសផងដែរ។ ចំពោះព័ត៌មានបន្ថែមជាក់ស្តែងអាចនឹងប្រកាសនាដំណាច់ឆ្នាំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក