រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

កូរ៉េខាងជើងថាការដាក់ទណ្ឌកម្ម ពុំអាចបញ្ឈប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលរបស់ខ្លួនឡើយ

កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើងនាថ្ងៃអង្គារម្សិលមិញនេះ បានរិះគន់ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការរំខានដល់កម្មវិធីអភិវឌ្ឍន៍អាវុធរបស់ខ្លួន និងបានលើកឡើងថា ទណ្ឌកម្មថ្មីៗបន្ថែមដែលបានដាក់មកលើរដ្ឋាភិបាលកូរ៉េខាងជើង មិនអាចបញ្ឈប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលរបស់ខ្លួនបានឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA។

ដោយឡែក ប្អូនស្រីនៃមេដឹកនាំកំពូល Kim Jong Un លោកស្រី Kim Yo Jong ធ្លាប់បាននិយាយថា គំនិតផ្តួចផ្តើមរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ផ្កាយរណបចារកម្មគឺជា "អាទិភាពសំខាន់ដែលភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិសុខរបស់ជាតិ"។ ភ្នាក់ងារសារព័ត៌៌មានរដ្ឋ KCNA បានចុះផ្សាយនូវសម្តីរបស់លោកស្រី Kim ដែលបានលើកឡើងថា កូរ៉េខាងត្បូងនឹង "ស្រែករកកិច្ចសហប្រតិបត្តិការអន្តរជាតិមួយចំនួន ហើយព្យាយាមដាក់ទណ្ឌកម្មបន្ថែមលើយើង"។

ស្រ្តីវ័យ ៣៥ឆ្នាំដែលមានឥទ្ធិពលខ្លាំងក្នុងកិច្ចការជាតិរបស់កូរ៉ខាងជើងបន្តថា៖ "សិទ្ធិរបស់យើងក្នុងការជម្នះ និងការអភិវឌ្ឍន៍ ជានិច្ចកាលត្រូវបានគំរាមកំហែង។ ហេតុអ្វីយើងត្រូវមានការភ័យខ្លាចទៅនឹងទណ្ឌកម្មដែលយើងបានឃើញម្តងហើយម្តងទៀតរហូតមកដល់ពេលនេះ ម្យ៉ាងទៀតនេះមិនមែនជាការដាក់ទណ្ឌកម្មមកលើយើងជាលើកទីមួយទេ ដូច្នេះហើយហេតុអ្វីយើងត្រូវបញ្ឈប់?"

គួរបញ្ជាក់ថា សម្តីរបស់លោកស្រី Kim Yo Jong កើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ចំនួនពីរ​គ្រាប់ ដែលរដ្ឋាភិបាលកូរ៉េខាងជើងបានហៅការសាកល្បងនេះថាជា "ដំណាក់កាលដ៏៏សំខាន់" ក្នុងកម្មវិធីអភិវឌ្ឍន៍ផ្កាយរណបស៊ើបការណ៍របស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក