វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន ២៧៤លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់នៅកម្ពុជា

ភ្នំពេញ៖ ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងការស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ហិរញ្ញប្បទានដែលទើបនឹងត្រូវបានក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកអនុម័តរួច នឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជា។

ធនាគារពិភពលោកបញ្ជាក់ថា ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយកំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ។ ជាមួយគ្នានេះនឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

ធនាគារពិភពលោកបានគូសបញ្ជាក់ថា៖ «ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរនៅក្នុងប៉ុន្មានឆ្នាំនេះ»។

ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារៀម សាលីម បានឱ្យដឹងថា ខណៈដែលយុទ្ធសាស្ត្ររស់ជាមួយកូវីដ-១៩ បានជួយស្តារសេដ្ឋកិច្ចឡើងវិញ តែកម្ពុជាគឺងាយរងគ្រោះដោយសារការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល។

លោកស្រីថ្លែងដូច្នេះថា៖ «ខណៈដែលយុទ្ធសាស្ត្រ “រស់ជាមួយកូវីដ-១៩” បានជួយស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន»។

សេចក្តីប្រកាសព័ត៌មានបន្តថា តាមការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ ទោះសេដ្ឋកិច្ចកម្ពជាបានងើបឡើងវិញពីរឆ្នាំចុងក្រោយក៍ពិតមែន ប៉ុន្តែលទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មានមុនការផ្ទុះជំងឺរាតត្បាត គឺមិនងាយរកបានទេ។

ធនាគារពិភពលោកបានឱ្យដឹងថា សង្រ្គាមនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា រួមទាំងកំណើនយឺតនៅក្នុងប្រទេសចិន ដែលជាកត្តាជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ម្យ៉ាងទៀតកម្ពុជាងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ធនាគារពិភពលោកបន្តថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺកូវីដ-១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

គួរឱ្យដឹងដែរថា ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ ហើយហិរញ្ញប្បទាននេះឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក