ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ៊ានណាស់! លួចស្ទួចយករថយន្តរបស់ពលរដ្ឋដែលខូចចតចោលមុខផ្ទះ ទីបំផុតជាប់អន្ទាក់របស់សមត្ថកិច្ច

ក្រុងព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានម្នាក់ជាម្ចាស់ការ៉ាសឡាន ដែលពាក់ព័ន្ធនឹងសកម្មភាពលួចស្ទួចរថយន្តរបស់ពលរដ្ឋនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ដែលចតចោលនៅមុខផ្ទះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះថា ការឈានដល់ឃាត់ជនសង្ស័យបានចំនួន ៣នាក់នោះ គឺបន្ទាប់ពីអាជ្ញាធរបានទទួលពាក្យបណ្តឹងពីពលរដ្ឋដែលបានរាយការណ៍ថា មានជនសង្ស័យចំនួន ២នាក់ បានជិះរថយន្ត ១គ្រឿង ម៉ាកព្រុស ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លី១ដើម បានហៅឡានស្ទួចមកលួចឡានរបស់គាត់ម៉ាក DODGE CHALLENGER ពណ៌ខ្មៅ ដែលចតទុកមុខផ្ទះ ដោយរថយន្តរបស់គាត់គឺខូចផ្នែកខាងមុខ ដោយសារការបុកប៉ះ (គ្រោះថ្នាក់ចរាចរណ៍) ដើម្បីរងចាំគ្រឿងបន្លាស់ផ្លាស់ប្ដូរ។

ពេលអាជ្ញាធរបានទទួលបណ្តឹងនេះភ្លាម លោកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាកម្លាំងធ្វើស្រាវជ្រាវយ៉ាងយកចិត្តដាក់ឃាត់បានតៃកុងឡានស្ទូចចំនួន ២នាក់ និងឃាត់បានម្ចាស់ការ៉ាសឡានម្នាក់ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក