ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនរដ្ឋកាហ្សាក់ស្ថាន សាកល្បងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសអាល្លឺម៉ង់

កាហ្សាក់ស្ថាន៖ ក្រុមហ៊ុនថាមពលរដ្ឋកាហ្សាក់ស្ថាន KazMunayGas (KMGZ.KZ) បានពិចារណាសម្រេចទៅលើការសាកល្បងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលកិច្ចសហការពាណិជ្ជកម្មថាមពលនេះនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់ពីនាយកក្រុមហ៊ុន លោក Magzum Mirzagaliyev ថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះ។ 

នៅលើសេចក្តី​ប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន លោក Magzum Mirzagaliyev បានបញ្ជាក់យ៉ាងដូច្នេះថា៖ "ផ្អែកតាមអនុសាសន៍ និងការណែនាំរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្រុមហ៊ុន KazMunayGas នឹងពិចារណាទៅលើលទ្ធភាពនៃការសាកល្បងដឹកប្រេងទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅខែមករា ឆ្នាំ២០២៣"។

ព័ត៌៌មានលម្អិតយ៉ាងណានោះ លោក Magzum Mirzagaliyev និងក្រុមហ៊ុន KazMunayGas ព្រមទាំងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅមិនទាន់បញ្ជាក់បន្ថែមនៅឡើយទេ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក