ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាគ្រោងបំបែកឯកត្តកម្មពិភពលោកចំនួន២បន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរាជរដ្ឋាភិបាលប្រកាសឱ្យធ្វើឡើងវិញនៅឆ្នាំ២០២៣ ក្រោយខកខានចំនួន៤ឆ្នាំតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ស.ស.យ.ក បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំក្រោយនេះនឹងធ្វើធំជាងមុន ពោលនឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនចំនួន ៤៤កម្មវិធី នៅតាមទីតាំងចំនួន៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន មានី បានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ មិនត្រឹមត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះទេ តែក៏ផ្សារភ្ជាប់ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សុខ សប្បាយណា បានលើកឡើងថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងបំបែកឯកត្តកម្មពិភពលោកចំនួន២បន្ថែមទៀត។ លោក សុខ សប្បាយណា បាននិយាយដូច្នេះថា៖«ខ្ញុំសូមមិនលម្អិតថាតើនឹងបំបែកឯកត្តកម្មពិភពលោកអ្វីនោះទេ ខ្ញុំសូមព័ត៌មានលម្អិតនៅពេលក្រោយ»។

បើតាមលោក សុខ សប្បាយណា ក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣ នឹងមានអ្វីពិសេសជាងមុន ពោលនឹងមានវត្តមាននំអន្សមយក្ស និងវត្ថុយក្សជាច្រើនទៀតដែលធ្លាប់មានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តនៅបណ្តាឆ្នាំមុនៗ សាជាថ្មីក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣។

លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែមុនព្រឹត្តិការណ៍អង្គរសង្រា្កន្តមកដល់ គឺនៅថ្ងៃទី០៨-០៩ ខែមេសា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង កម្មវិធីជិះកង់កម្សាន្ត មានការប្រគំតន្ត្រីនៅតាមឧទ្យាន្តអង្គរ និងមានការអុំទូកនៅតាមដងស្ទឹងសៀមរាប។

លោក សុខ សប្បាយណា បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្តកាលពីឆ្នាំ២០១៨កន្លងមក ខេត្តសៀមរាបរកចំណូលបានជាងថវិកា១លានដុល្លារពីភ្ញៀវទេសចរចំនួន ១លាន៨សែននាក់ចូលក្នុងចូលចរន្តសេដ្ឋកិច្ចកម្ពុជា។

គូសរំលឹកថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់៤តោន។

នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១,៤៤៩ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក