ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌នឹងចាត់វិធានការផ្លូវច្បាប់ករណីកម្ទេចកុដិបុរាណចំនួន៣ នៅវត្តឧណ្ណាលោម

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដោះស្រាយតាមវិធានការផ្លូវច្បាប់ចំពោះការវាយកម្ទេចកុដិបុរាណ៣ នៅក្នុងវត្តឧណ្ណាលោម និងមិនឱ្យមានការសាងសង់សំណង់អ្វីថ្មីនោះទេ។

តាមសេចក្តីជូនដំណឹងចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ករណីវាយកម្ទេចកុដិបុរាណទាំងបីនេះ រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង ក្រសួងនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោះស្រាយតាមវិធានការច្បាប់។

ក្រសួងក៏បានបញ្ចាក់ថា នឹងរក្សាទុកទីតាំងនោះមិនឱ្យមានការសាងសង់សំណង់អ្វីថ្មីរហូតដល់វិធានការនានាត្រូវបានដោះស្រាយ។

សូមរំលឹកដែលថា កុដិបុរាណទាំងបីនេះបានកសាងកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម ហើយត្រូវបានវាយកម្ទេចចោលដើម្បីសាងសង់ចេតិយ កាលពីដើមខែធ្នូ ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក