ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូកីឡាស៊ីហ្គេមក្នុងរង្វង់៧ពាន់នឹងមកកម្ពុជា ខណៈ CAMSOC កំពុងផ្ដោតការយកចិត្តទុកដាក់លើការទទួលស្នាក់នៅ និងហូបចុក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ (CAMSOC/CAMAPGOC) បានប្រជុំពិនិត្យវាយតម្លៃ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ដែលនឹងមកកម្ពុជានៅឆ្នាំ២០២៣ ខាងមុខដែលមានចំនួនប្រមាណពី៦ពាន់ ទៅ៧ពាន់នាក់។

ក្នុងកិច្ចប្រជុំដែលរៀបចំនៅគណៈកម្មាធិការជាតិអូឡាំពិកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំក្នុងកិច្ចប្រជុំថ្ងៃនេះ គឺផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាស្នាក់នៅ ហូបចុក ការបដិសណ្ឋារកិច្ច និងទីលានប្រកួតផងដែរ ដើម្បីត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មការចម្រុះនឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុក ស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅរួចរាល់ ត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ ក្នុងរង្វង់ ៦ ០០០នាក់ ទៅ ៧ ០០០នាក់។

ឯកឧត្តមថ្លែងបញ្ជាក់នឹងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ថា៖ «ជារួមឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឱ្យគណៈកម្មការជំនាញត្រួតពិនិត្យ និងវាយតម្លៃលើបញ្ហាទាំងនេះឱ្យបានហ្មត់ចត់បំផុត។ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ ទាំងអស់គ្នាត្រូវចូលរួមធ្វើកិច្ចការរួមគ្នា នៅក្នុងមជ្ឈមណ្ឌលហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ»

បើតាមលោក វ៉ាត់ ចំរើន នៅក្នុងជំហានបន្តបន្ទាប់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មការជំនាញទាំងអស់ត្រូវធ្វើសំណើទៅអង្គភាពស្នូលរបស់ខ្លួន ដើម្បីមកបម្រើការរួម នៅក្នុងមជ្ឈមណ្ឌល ហ្គេមនេះ ដើម្បីសម្រប សម្រួលការងាររបស់គណៈកម្មាធិការជាតិ CAMSOC ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ឱ្យមានដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា ដំណើរការត្រៀមសម្រាប់ស៊ីហ្គេម និងប៉ារ៉ាអូឡាំពិកហ្គេមបានរៀបរយស្ទើរទាំងអស់ហើយ ដោយនៅសេសសល់លើការងារតិចតួច ដែលត្រូវអនុវត្តន៍ការងារឱ្យស្របតាមផែនការឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក