ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនអាមេរិក Eagle Football ទិញយកក្លិប Olympique Lyonnais

បារាំង៖ ក្រុមហ៊ុន Eagle Football បានធ្វើតាមសន្យារបស់ខ្លួន ដោយសម្រេចទិញយកភាគហ៊ុនធំបំផុតរបស់ក្លិបបាល់ទាត់ Olympique Lyonnais នៅក្នុងក្របខណ្ឌលីគកំពូលបារាំង ក្នុងតម្លៃសរុបប្រមាណ ៩៤០លានដុល្លារអាមេរិក។

ទឹកប្រាក់វិនិយោគទៅលើការទិញភាគហ៊ុនក្លិប Olympique Lyonnais នេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីអាមេរិក លោក John Textor ដែលកាន់កាប់ភាគហ៊ុនចំនួន ៧៧,៤៩ភាគរយជាភាគហ៊ុនដែលមិនអាចរំលាយបាន ដែលជាចំនួនភាគហ៊ុនធំជាងគេរបស់ក្លិប ដែលនាំឱ្យមានការផ្លាស់ប្តូរ និងកែប្រែទៅលើសមាសភាពក្រុមប្រឹក្សាភិបាលរបស់ក្លិប ដែលបានរៀបចំរចនាសម្ព័ន្ធថ្មីមួយតែម្តង។

លោក Jonh Textor បានចាប់ផ្តើមបើកការចរចាទិញយកក្លិប Lyon តាំងពីខែកក្កដាកន្លងទៅ ប៉ុន្តែបានពន្យារពេលនៃលក្ខខណ្ឌនានាជាបន្តបន្ទាប់។ រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២២ នេះ លោក Textor បានបញ្ជាក់ថា លក្ខខណ្ឌ និងកិច្ចព្រមព្រៀងនានាត្រូវបានចុះហត្ថលេខារួចរាល់ដោយមានការឯកភាពពីភាគីពាក់ព័ន្ធនានា ដែលមានន័យថាលោកបានសម្រេចក្នុងការទិញយកក្លិប Olympique Lyonnais។ 

គួរឱ្យដឹងថា មហាសេដ្ឋីពាន់លានសញ្ជាតិអាមេរិករូបនេះ បានទិញយកភាគហ៊ុននៅក្លិបបាល់ទាត់ធំៗជាច្រើនជុំវិញពិភពលោក ដោយរួមមានក្លិប Botafogo របស់ប្រេស៊ីល ក្លិប Crystal Palace របស់អង់គ្លេស និងក្លិបលីគទី២ របស់ប៊ែលហ្សិក Molenbeek ជាដើម។ ជាមួយទស្សនៈវិស័យមួយ លោក Jonh Textor មានផែនការផ្តួលប្រព័ន្ធគ្រប់គ្រងរបស់ក្លិបធំៗនៅអឺរ៉ុប ដោយការអភិវឌ្ឍ និងនាំយកទេពកោសល្យបស់កីឡាករវ័យក្មេងមកពីអាមេរិកខាងជើង និងខាងត្បូង។

ក្រោយការទិញយក និងកាន់កាប់ភាគហ៊ុនធំស្ទើរតែទាំងស្រុងនៃក្លិប Olympique Lyonnais លោក Jonh Textor បានបញ្ជាក់ថា ក្លិបបានសម្រេចជ្រើសរើសលោក Jean-Michel Aulas ជាអតីតម្ចាស់ក្លិបផ្ទាល់ជាអគ្គនាយកឯករាជ្យនៃក្រុមហ៊ុន Eagle Football។





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក