ភ្នំពេញ៖ នៅថ្ងៃទី២១ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៩នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន២១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ធ្នូ ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៤៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,២៦៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៦៣៧ករណី(ជាប្រភេទអូមីក្រុង) ៕