ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វផ្សោតទម្ងន់ជាង ១០០គីឡូ ប្រទះឃើញស្លាប់នៅព្រំប្រទល់ខេត្តក្រចេះនិងស្ទឹងត្រែង

ក្រចេះ៖ សត្វផ្សោតមួយក្បាលទម្ងន់ជាង ១០០គីឡូ ប្រទះឃើញស្លាប់ ដោយសាកសពអណ្តែតតាមទឹកទន្លេ ត្រង់ព្រំប្រទល់ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង នឹងត្រូវបានរកឃើញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ-កម្ពុជា (WWF) បានឱ្យដឹងថាសត្វផ្សោតដែលបានស្លាប់មួយក្បាលនេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង ២៣០សង់ទីម៉ែត្រ ទម្ងន់ ១៦២គីឡូក្រាម ដែលសាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល WWF បានពិនិត្យសាសពសត្វនេះ និង សន្និដ្ឋានជាបឋមថាបានស្លាប់ដោយសារជាប់នឹងមងនេសាទ ដោយក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែកក របស់សត្វផ្សោតនេះ។

រដ្ឋបាលជលផល និងអង្គការ WWF មានការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបនេះ។

នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក ថា៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។

គួរឱ្យដឹងដែលថាសត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយក្នុងឆ្នាំ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួនត្រឹម ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក