ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប្រេស៊ីល និយាយលេងជាមួយប្រធានាធិបតីអាហ្សង់ទីនថា ប្រេស៊ីលនឹងឈ្នះអាហ្សង់ទីន ៥-០​ វគ្គផ្តាច់ព្រ័ត្រ COPA America

ប្រេស៊ីល៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកឡាទីន Copa America នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃចន្ទខាងមុខនេះហើយដែលនឹងជាជំនួបរវាងក្រុមយក្សទាំងពីរនៅអាមេរិកខាងត្បូង ពោលគឺម្ចាស់ផ្ទះប្រេស៊ីល នឹងត្រូវជួបប្រជែងជើងឯកជាមួយអាហ្សង់ទីន។

ក្នុងអំឡុងប្រជុំជាមួយមេដឹកនាំអាមេរិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញតាមរយៈប្រព័ន្ធអនឡាញ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយបែបលេងសើចទៅកាន់ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez ថាប្រទេសរបស់លោកនឹងយកឈ្នះអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ ដល់ទៅ ៥-០។

គួរបញ្ជាក់ថា ការប្រកួតរវាងប្រេស៊ីល និងអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ Copa America នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio do Maracana ទីក្រុង Rio de Janiero ប្រទេសប្រេស៊ីល។

ជំនួបវគ្គផ្តាច់ព្រ័ត្រនេះផងដែរ នឹងជាឱកាសរបស់ខ្សែប្រយុទ្ធដែលផុតកុងត្រាជាមួយ Barcelona, Lionel Messi ក្នុងការស្វែងរកពានលើកដំបូងឱ្យក្រុមជំរើសជាតិអាហ្សង់ទីន និងបញ្ចប់ការទន្ទឹងរង់ចាំរបស់អាហ្សង់ទីនដែលខកខានឈ្នះជើងឯកសំខាន់ៗណាមួយ ២៨ ឆ្នាំ។

អាហ្សង់ទីនជាក្រុមដែលឈ្នះជើងឯក Copa America ច្រើនជាងគេលំដាប់ទី២ ពោលគឺឈ្នះពាននេះ ១៤ ដង ខណៈអ៊ុយរូហ្កាយជាក្រុមជោគជ័យបំផុតដែលឈ្នះជើងឯក ១៥ ដង។ ប៉ុន្តែអាហ្សង់ទីនបានខកខានឈ្នះជើងឯក Copa America នេះតាំងពីឆ្នាំ ១៩៩៣ រីឯប្រេស៊ីលវិញធ្លាប់ឈ្នះជើងឯក ៩ លើកនិងឈ្នះចុងក្រោយបំផុតនៅឆ្នាំ ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក