ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំណតរង់ចាំរថយន្តក្រុងឆ្លាត២ទីតាំង បានដាក់ដំណើរការសាកល្បង

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ចុះពិនិត្យលើការអនុវត្តសាកល្បងនៃគម្រោងចំណតរង់ចាំឆ្លាត (Smart Bus Shelter) ជាមួយអ្នកជំនាញការជប៉ុន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។

ការអនុវត្តសាកល្បងនៃចំណតរង់ចាំឆ្លាតនេះ មានចំនួន ២ទីតាំងស្ថិតនៅខាងមុខមន្ទីរពេទ្យព្រះអង្គដួង និងនៅខាងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមដងមហាវិថីព្រះនរោត្តម។

លោកបញ្ជាក់ថាគម្រោងនេះនឹងចូលរួមបង្កភាពងាយស្រួល និងផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋ មកលើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង តាមរយៈការបំពាក់សម្ភារបរិក្ខារឆ្លាតមួយចំនួន រួមមាន ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងប្រើប្រាស់ថាមពលព្រះអាទិត្យ ផ្ទាំង LED ដែលមានបញ្ជាក់ពីទីតាំងជាក់ស្តែងរបស់រថយន្ត និងថេរវេលាដែលរថយន្តនឹងមកដល់ចំណតរង់ចាំ។

អភិបាលរងរាជធានីភ្នំពេញរូបនេះបានបញ្ចាក់ថា គម្រោងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន-ជប៉ុន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក