ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចំនួនសត្វក្រៀលនៅកម្ពុជាក្នុងឆ្នាំ២០២២ ធ្លាក់ចុះនៅសល់ត្រឹមតែជាង១៥០ក្បាល

ភ្នំពេញ៖ យោងតាមរបាយការណ៍បណ្តោះអាសន្នបង្ហាញដោយក្រសួងបរិស្ថាននាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វត្តមានសត្វក្រៀលនៅកម្ពុជាក្នុងឆ្នាំ២០២២ នេះបានធ្លាក់ចុះមកសល់ត្រឹមតែជាង ១៥០ក្បាលប៉ុណ្ណោះ។

ចំនួនសត្វក្រៀលនៅកម្ពុជានៅក្នុងឆ្នាំ២០២០ មានចំនួន ១៩៤ក្បាល។ ក្នុងឆ្នាំ២០២១ ថយចុះមកត្រឹម១៦៤ក្បាល ហើយបន្តធ្លាក់ចុះមកត្រឹមជាង ១៥០ក្បាល បើគិតត្រឹមខែវិច្ឆិកាឆ្នាំនេះ។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រា្ត បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News ថា ការធ្លាក់ចុះចំនួនសត្វក្រៀលនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ គឺដោយសារតែមានការគំរាមកំហែងពីការបរបាញ់ ការដាក់ថ្នាំពុល ការបាត់បង់ទីជម្រក ការលួចយកពងនៅរដូវពងកូន។

លោកប្រាប់ថា៖ «ការលួចយកពងសត្វ ការប្រើប្រាស់នូវឆ្កែប្រមាញ់រកសត្វក្រៀល។ សត្វក្រៀលវាមិនមែនពងកូននៅលើឈើទេ ពីព្រោះជើងរបស់វាមិនអាចទុំលើមែកឈើបានទេ វាពងនៅលើស្មៅ លើវាល ទាំងនេះហើយជាចំណុចនៃកត្តាគំរាមកំហែងដល់សត្វក្រៀល»

លោកបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងតែធ្វើការជាមួយអង្គការដៃគូដើម្បីអភិរក្សសត្វក្រៀល និងការពារទីជម្រករបស់វា។ ជាមួយគ្នានេះក៏ផ្សព្វផ្សាយដល់ប្រជាកសិករដែលដាំដំណាំស្រូវនៅតំបន់មួយចំនួនដែលជាតំបន់សត្វក្រៀលរស់នៅ និងរកចំណី មិនឱ្យមានការប្រើប្រាស់ថ្នាំពុល និងសារធាតុគីមីដែលនាំឱ្យចំនួនសត្វក្រៀលថយចុះ។

គូសបញ្ជាក់ថា សត្វក្រៀលច្រើនមានវត្តមាននៅទីតាំង៣ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ។ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈជារៀងរាល់ឆ្នាំ សត្វក្រៀលតែងតែមករកចំណីនៅក្នុងតំបន់ដីសើម ហើយពេលវាពងកូន សត្វប្រភេទនេះតែងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។

បច្ចុប្បន្នសត្វក្រៀលមានវត្តមាននៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា ចន្លោះពី ១៣០០០ ទៅ ១៥០០០ក្បាល។ សត្វក្រៀលមានវត្តមាននៅកម្ពុជាយូរលង់មកហើយ ហើយសត្វប្រភេទនេះក៏ត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្មនៅប្រាសាទបាយ័ននៅ ខេត្តសៀមរាប។ សម្រាប់នៅក្នុងប្រទេសភូមាវិញ សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។

នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក