ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនមនុស្ស ១០នាក់ពាក់ព័ន្ធករណីគ្រឿងញឿនជិត ១តោនក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ១០នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ពាក់ព័ន្ធករណីគ្រឿងញឿនជិត ១តោននៅខេត្តព្រះសីហនុ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ពួកគេរក្សាទុកគ្រឿងញៀនទាំងនេះគឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣។

សូមបញ្ជាក់ដែរថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤បាវ ដែលមានទម្ងន់រហូតដល់ ៨៨៤គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យជួញដូរគ្រឿងញៀនត្រូវបានឃាត់សរុប ១០នាក់ បុរសជាជនជាតិខ្មែរ ២នាក់ និងបុរស-ស្ត្រីជាជនជាតិចិនចំនួន ៨នាក់ រួមទាំងថ្នាំញៀន ៨៨៨គីឡូក្រាម កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

គួររំលឹកដែលថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពីករណីឃាត់បានកប៉ាល់មួយគ្រឿងចូលមកកម្ពុជា ដោយបន្លំថាដឹកបារី ខណៈលោកសន្និដ្ឋានជាបឋមថា កប៉ាល់នោះអាចនឹងចាំដឹកគ្រឿងញៀនដែលត្រូវបានឃាត់នេះ។

លោកថា៖ «យើងឃាត់បានកប៉ាល់មួយដែលចូលមកកម្ពុជា សួរទៅថាមកដឹកបារី សួរថាដឹកបារីពីអ្នកណា? គេនៅលាក់បាំង តែយើងជឿទេថាដឹកបារី? មែនដឹកបារីទេ ដឹកអាថ្នាំញៀននឹង នេះជាការសន្និដ្ឋានបឋមរបស់យើង ដល់យើងចាប់បានកប៉ាល់នឹងមុនទៅ ពីរបីថ្ងៃមុនទៅអាគ្រឿងញៀននឹងវាក៏ជាប់គាំងតែម្តងទៅ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក