ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាចំនួនជិត៧០នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីអាហារូបករណ៍ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់និស្សិតកម្ពុជាចំនួន ៦៧នាក់។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ដែលរដ្ឋាភិបាលចិនផ្តល់ឱ្យនោះ មានមុខជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ និងព័ត៌មានវិទ្យា។

ក្រសួងអប់រំបានបញ្ជាក់ថា និស្សិតដែលបានជាប់អាហារូបករណ៍ដែលរដ្ឋាភិបាលចិនផ្តល់ឱ្យនេះ រដ្ឋាភិបាលចិននឹងចេញថ្លៃលើការស្នាក់នៅ ការសិក្សា និងផ្តល់ប្រាក់អាហារូបករណ៍ដល់និស្សិត។ ចំណែកសោហ៊ុយធ្វើដំណើរទៅសិក្សានៅប្រទេសចិន និងត្រឡប់មកកម្ពុជាក្រោយបញ្ចប់ការសិក្សា គឺជាបន្ទុករបស់សាមីខ្លួន។

សម្រាប់លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនដែលចុះឈ្មោះប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor) មានអាយុយ៉ាងច្រើន ៣៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

ចំណែកបេក្ខជនដែលចុះឈ្មោះប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ បេក្ខជនត្រូវមានសញ្ជាតិខ្មែរមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ មានអាយុក្រោម ២៥ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3 និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

បេក្ខជនដែលមានបំណងប្រឡងយកអាហារូបករណ៍ អាចមកទទួលពាក្យសុំប្រឡងរហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលស្ថិតនៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាចម្ងាយប្រហែល ៥០ម៉ែត្រ)។

ក្រសួងអប់រំបានកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃប្រឡង ដោយវិញ្ញាសាប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺភាសាអង់គ្លេស ប្រឡងរយ:ពេល ១ម៉ោង៣០នាទី។ ដោយឡែកថ្នាក់បរិញ្ញាបត្រ ប្រឡង គណិតវិទ្យា និងវប្បធម៌ទូទៅដែលមានរយៈពេល ១ម៉ោង៣០នាទីដូចគ្នា។

មុនមកប្រឡង ក្រសួងអប់រំតម្រូវឱ្យបេក្ខជនភ្ជាប់មកនូវបង្កាន់ដៃទទួលពាក្យ១ច្បាប់ ,ពាក្យសុំអាហារូបករណ៍ ០១ច្បាប់ ជីវប្រវត្តិសង្ខេប០១ច្បាប់ កិច្ចសន្យា០១ច្បាប់ រូបថត៤គុណ៦ ចំនួន០៤សន្លឹក (ពណ៌ធម្មជាតិទើបថតថ្មីផ្ទៃខាងក្រោយពណ៌ស) សញ្ញាបត្របរិញ្ញាបត្រ (ច្បាប់ថតចម្លង ០១ ច្បាប់) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (ច្បាប់ថតចម្លង ០១ច្បាប់)។

ជាមួយគ្នានេះ ត្រូវភ្ជាប់មកជាមួយនឹងសញ្ញាបត្រច្បាប់ដើមមកជាមួយ ដើម្បីផ្ទៀងផ្ទាត់។ លិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សាអត្តសញ្ញាណបណ្ណនិស្សិត ចំពោះនិស្សិតកំពុងសិក្សា តាមគ្រឹះស្ថានឧត្តមសិក្សានានា។ សេចក្តីបញ្ជាក់ពីអង្គភាព “ ចំពោះបេក្ខជន ជាមន្ត្រីរាជការ។ វិញ្ញាបនបត្រពិនិត្យកាយសម្បទា " ០២សន្លឹក " បំពេញក្រោយពេលដែលសាមីជនត្រូវបានប្រឡងជ្រើសរើសរួច។

ក្រសួងអប់រំ បញ្ជាក់ថាក្រោយប្រឡងរួច ក្រសួងនឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤០នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២៧នាក់ បញ្ជូនទៅឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក