ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ថាភាពមិនប្រក្រតីដែលរកឃើញដោយខុមហ្រ្វែលគឺគ្រាន់តែជាកំហុសបច្ចេកទេស

ភ្នំពេញ៖ អគ្គលេខាធិការរង គ.ជ.ប ថាភាពមិនប្រក្រតីដែលរកឃើញដោយអង្គការខុមហ្វ្រែលគឺជាកំហុសបច្ចេកទេសក្នុងការអនុវត្តរបស់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ ពុំមែនជាភាពមិនប្រក្រតីដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលបោះឆ្នោតនោះទេ។

ការអះអាងបែបនេះ ក្រោយជំនួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល និងអគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

អង្គការខុមហ្វ្រែលបានលើកឡើពីភាពមិនប្រក្រតីមួយចំនួនក្នុងរបាយការណ៍របស់ខ្លួនដោយក្នុងនោះមានទាក់ទងនឹងការស្នើឱ្យមានការរៀបចំការបោះឆ្នោងនៅប្រទេស ការបិទទ្វារ និងបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការស្នើឱ្យពង្រឹងការអនុវត្តរបស់មន្ត្រីបោះឆ្នោតលើកំណត់ហេតុរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២)។

លោក សោម សូរីដា បានឱ្យដឹងថា គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុច ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងក្របខ័ណ្ឌ នៃការអនុវត្តការងាររបស់ខ្លួន និងបានគូសបញ្ជាក់ថា ភាពមិនប្រក្រតី ដែលរកឃើញដោយអង្គការខុមហ្វែលគ្រាន់តែជាកំហុសបច្ចេកទេសក្នុងការអនុវត្តរបស់មន្ត្រី ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ ពុំមែនជាភាពមិនប្រក្រតីដែលធ្វើឱ្យ ប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។

លោកបានឱ្យដឹងថា ចំពោះការស្នើឱ្យពង្រឹងការអនុវត្តរបស់មន្រ្តីបោះឆ្នោតលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២) ភាគី គ.ជ.ប ទទួលស្គាល់ថា កន្លងមកមានកំហុសឆ្គងរបស់មន្រ្តីបោះឆ្នោតមួយចំនួនតែក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យកើតមានករណីដូចជាការដែលពួកគាត់មិនបានបិទផ្សាយ ទ.១១០២ នេះជាដើម ដោយសារការជ្រើសរើសសម្រាប់បំពេញការងារ និងទទួលបានការបណ្ដុះបណ្ដាល ត្រឹមក្នុងរយៈពេលខ្លី។

ចំពោះការបិទទ្វារ ឬបង្អួចការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត គឺយោងមាត្រា៣០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អ្នកដែលមានសិទ្ធិអាចនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបាន គឺមានមន្រ្តីការិយាល័យរាប់សន្លឹកឆ្នោត ភា្នក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ភ្ញៀវពិសេស និងអ្នកសារព័ត៌មាន ដូច្នេះមិនអាចថា ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតជាភាពមិនប្រក្រតីនោះទេ។

ដោយឡែកការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ច្បាប់តម្រូវឱ្យគណបក្សនយោបាយត្រូវដាក់បេក្ខជនចំនួនពីរដងនៃអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នោះ ក្នុងករណីការដាក់បេក្ខជនមិនគ្រប់តាមចំនួនកំណត់ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះត្រូវបានបដិសេធការសុំចុះបញ្ជី។

លោកបានបញ្ជាក់ដល់ខុមហ្វ្រែលទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅបានបញ្ចប់ទៅដោយទទួលបានការសាទរ និងការវាយតម្លៃពីមជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិថា ដំណើរការបោះឆ្នោតនេះ បើទោះបីជាបានប្រព្រឹត្តទៅរលូនល្អក៏ពិតមែន តែមិនអាចចាត់ទុកថាល្អឥតខ្ចោះនោះទេ ហើយ គ.ជ.ប ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ នឹងខិតខំពង្រឹងការអនុវត្តការងាររបស់ខ្លួនស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក