ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាជាមធ្យមមនុស្សស្លាប់៥នាក់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងមួយថ្ងៃជាមធ្យមបានសម្លាប់មនុស្ស៥នាក់ ដែលស្នើនឹង១៥០នាក់ក្នុង១ខែ ខណៈធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ថ្លែងប្រាប់ក្នុងអ្នកសារព័ត៌មានបន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មីមួយក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាចំនួននេះគឺស្មើនឹងចំនួនមនុស្សមួយយន្តហោះបាត់ទៅហើយ ដែលជាក្ដីបារម្ភសម្រាប់សង្គមជាតិទាំងមូល។

លោកថា៖ «បើប្រៀបធៀបតួលេខទៅវាសាហាវណាស់! បើយើងនិយាយ៥នាក់ដូចតិចពេក និយាយថា១៥០នាក់ដូចពិបាកប្រៀបធៀប។ បើនិយាយថាកប៉ាល់ហោះមួយខែធ្លាក់មួយៗនៅកម្ពុជាវាច្រើនហួសហេតុហើយ អញ្ចឹងចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

លោកទេសរដ្ឋមន្ត្រីបានស្នើដល់ពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រួតត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ចកុំធ្វេសប្រហែលដើម្បីការពារអាយុជីវិតរបស់ខ្លួន និងអ្នកដទៃនៅតាមដងផ្លូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក