ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់មួយចំនួនសម្រាប់រយៈពេល ២សប្តាហ៍ទៀត

ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់មួយចំនួនសម្រាប់រយៈពេល ២សប្តាហ៍ទៀត ចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

អាជីវកម្មដែលរងផលប៉ះពាល់គឺជាអាជីវកម្មដែលមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចាប់តាំងពីការដាក់ចេញនូវច្បាប់ស្តីពីវិធានការបង្ការជំងឺ កូវីដ-១៩ បានចូលជាធរមាននៅក្នុងខែមេសា។ អាជីវកម្មទាំងនោះរួមមានដូចជាសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ការលក់គ្រឿងស្រវឹងនៅអាចបន្តបាន ហើយការទទួលទានអាហារនៅតាមភោជនីយដ្ឋានក៏ត្រូវបានអនុញ្ញាតិដដែល ប៉ុន្តែមិនមានបម្រាមគោចរហាមឃាត់ទៀតទេ។ ការប្រមូលផ្តុំនៅតែត្រូវបានអនុញ្ញាត ប៉ុន្តែសម្រាប់មនុស្សមិនឱ្យលើសពី ១៥នាក់ទេ។ ការប្រមូលផ្តុំទាំងនោះក៏ត្រូវគោរពតាមវិធានការណ៍ការពារជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលផងដែររួមមាន ការស្កេន QR code ការរក្សាម្លាត ការវាស់កម្ដៅ ការធ្វើអនាម័យដៃ និងការពាក់ម៉ាស។

ការសម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្នដែលមានហានិភ័យខ្ពស់នៃការរីករាលដាលកូវីដ-១៩ កើតឡើងចំពេលដែលកំពុងមានការកើនឡើងនៃចំនួនករណីកូវីដ-១៩នៅក្នុងទីក្រុងភ្នំពេញ និងនៅទូទាំងប្រទេស។ ដោយថ្ងៃមិញនេះ មានករណីថ្មីសរុប 988ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេសរួមជាមួយការស្លាប់ ៣០នាក់។

រដ្ឋបាលរាជធានីភ្នំពេញក៏បានព្រមានផងដែរថាប្រសិនបើករណីនានាមិនចាប់ផ្តើមថយចុះនោះទេ នោះនឹងមានការពិចារណាផ្អាកសកម្មភាពអាជីវកម្មផ្សេងៗទៀត។ ចំណែកបំរាមគោចរផ្សេងទៀតក៏មិនត្រូវបានគេបដិសេធដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក