ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវបានតែងតែងជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក

អូស្រ្តាលី៖ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Kevin Rudd ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់អូស្រ្តាលី ប្រចាំនៅសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដែលជាការឆ្លើយតបទៅនឹងការកើនឡើងអំណាចរបស់ចិននៅក្នុងកិច្ចការនយោបាយអន្តរជាតិ។

នាយករដ្ឋមន្រ្តីអូស្ត្រាលីបច្ចុប្បន្ន លោក Anthony Albanese បានហៅលោក Kevin Rudd ថាជាអ្នកជំនាញបំផុតលើកិច្ចការអន្តរជាតិលើប្រទេសចិន ហើយថាលោកនឹងនាំយកបទពិសោធន៍ដ៏សំខាន់សម្រាប់តួនាទីនេះ នៅពេលដែលបញ្ហាការគ្រប់គ្រងក្នុងតំបន់កំពុងត្រូវបានផ្លាស់ប្តូរដោយការប្រកួតប្រជែងជាយុទ្ធសាស្រ្ត។

ក្នុងសន្និសីទសារព័ត៌មានមួយមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីទៅកាន់ប្រទេសចិន លោកនាយករដ្ឋមន្រ្តី Albanese ថ្លែងថា៖ "ការតែងតាំងលោក Kevin Rudd គឺជាការតែងតាំងដ៏ពិសេសបំផុតមួយ។ លោក​បាន​ផ្តល់​កិត្តិយស​បំផុត​ដល់​ប្រទេស​អូស្ត្រាលី ​ដោយ​យល់ព្រម​ទទួល​តំណែង​នេះ​ក្នុងនាមជា​អតីត​នាយករដ្ឋមន្ត្រី ព្រមទាំង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស"

គួរបញ្ជាក់ថា លោក Kevin Rudd អាចនិយាយភាសាចិនកុកងឺ (Mandarin) បានយ៉ាងល្អដូចជនជាតិដើ​ម។ លោកធ្លាប់បានសរសេរ និងនិយាយយ៉ាងទូលំទូលាយអំពីទំនាក់ទំនងការបរទេសនានាជាមួយប្រទេសចិន ចាប់តាំងពីលោកបានលាឈប់ពីនយោបាយនៅក្នុងឆ្នាំ២០១៣។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Oxford ស្តីពីទស្សនៈពិភពលោករបស់ប្រធានាធិបតីចិន Xi Jinping កាលពីខែកញ្ញាកន្លងទៅ និងជាប្រធានទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថាន Asia Society ប្រចាំនៅ​ទីក្រុង New York ទៀតផង។

កាលពីខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្រ្តី Anthony Albanese ក៏បានតែងតាំងអតីតរដ្ឋមន្រ្តីការបរទេស Stephen Smith ជាឯកអគ្គរាជទូតថ្មីរបស់អូស្រ្តាលី ប្រចាំនៅចក្រភពអង់គ្លេសផងដែរ ដោយលោកចាត់ទុកថានេះជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិសុខនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

លោក Kevin Rudd នឹងចូលកាន់តំណែងជាផ្លូវការនៅដើមឆ្នាំ២០២៣ ខាងមុខនេះ​ ជំនួសតំណែងលោក Arthur Sinodinos៕

លោក Kevin Rudd

លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី

លោក Stephen Smith (ឆ្វេង) ជាមួយលោកនាយករដ្ឋមន្រ្តី Anthony Albanes

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក