ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា ស្វាគមន៍ជម្រើសជាតិហ្វីពីននៅពហុកីឡដ្ឋានជាតិមរតកតេជោល្ងាចនេះ

ភ្នំពេញ៖ ល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២នេះគឺជាថ្ងៃបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតវគ្គចែកពូល AFF Mitsubishi Electric Cup ២០២២ ដែលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋានថ្មីដ៏ប្រណិតគឺពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិហ្វីលីពីន។ 

ការប្រកួតនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីក្រុមជម្រើសជាតិហ្វីលីពីនបានមកដល់ទឹកដីកម្ពុជា​ និងហ្វឹកហាត់យ៉ាងស្វាហាប់នៅកីឡដ្ឋានស្តាតចាស់ប៉ុន្មានថ្ងៃចុងក្រោយនេះ។ មុនជួបកម្ពុជា ហ្វីលីពីន បានប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម ចាញ់ក្នុងលទ្ធផល ១-០។ ដោយឡែក កម្ពុជា ក៏បានត្រៀមខ្លួនបានរួចរាល់ផងដែរ ក្រោយពីបានប្រកួតមិត្តភាពចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៤-០ កាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅ នៅកីឡដ្ឋាន Bukit Jalil នាទីក្រុងគូឡាឡាំពួរ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ២០២២ រវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន នឹងចាប់ផ្តើមពីម៉ោង ៥ល្ងាចតទៅ។ សំបុត្រចូលទស្សនាផ្ទាល់មានដាក់លក់នៅច្រកចូលនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

ក្រៅពីការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន នៅពូល A ក៏មានមួយគូទៀតនឹងប៉ះគ្នាយប់នេះផងដែរ ពោលគឺក្រុមជម្រើសជាតិព្រុយណេ នឹងជួបជាមួយក្រុមជម្រើសជាតិថៃ នាវេលាម៉ោង ៧៖៣០នាទីយប់ នៅកីឡដ្ឋាន Kuala Lumpur Stadium ប្រទេសម៉ាឡេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក