ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានបេសកកម្មអង្គការ IOM៖ ជនទេសន្តរប្រវេសន៍រួមចំណែកក្នុងនាមជាភ្នាក់ងារសកម្មនៃការផ្លាស់ប្តូរ និងវឌ្ឍភាពសង្គម

ភ្នំពេញ៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) កម្ពុជា ប្រារព្ធទិវាជនចំណាកស្រុកអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការធ្វើចំណាកស្រុក និងអបអរសាទរការរួមចំណែកដ៏ធំធេងរបស់ជនចំណាកស្រុកចំពោះសង្គម។

IOM ប្រារព្ធទិវាអន្តរជាតិសម្រាប់ជនទេសន្តរប្រវេសន៍ដែលមានអ្នកចូលរួមប្រហែល ២០០នាក់មកពីស្ថាប័នអប់រំនានា ពលករវិលត្រលប់ សមាគមកម្មករ ភ្នាក់ងារជ្រើសរើសឯកជន ក្រសួងរដ្ឋាភិបាល ស្ថានទូត អង្គការដៃគូរ និងភ្នាក់ងារអង្គការសហប្រជាជាតិ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

អង្គការនេះបានឱ្យដឹងថា ការធ្វើចំណាកស្រុកជាកត្តាជំរុញដ៏មានឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច និងការយល់ដឹង ដូចជានៅកម្ពុជាការផ្ទេរប្រាក់ បន្តផ្តល់ជីវិតដល់ក្រុមគ្រួសារនៃជនចំណាកស្រុកនៅក្នុងប្រទេសម្ចាស់ផ្ទះ ដោយធានាថាតម្រូវការមូលដ្ឋានរបស់ពួកគេត្រូវបានបំពេញ និងជំរុញទីផ្សារក្នុងស្រុក។

ប្រធានបេសកកម្មអង្គការ IOM លោកស្រី គ្រីស្ទីន ផាកូ បានឱ្យដឹងថា ជនទេសន្តរប្រវេសន៍រួមចំណែកយ៉ាងច្រើនដល់សង្គម រួមទាំងផ្នែកសុខភាពសាធារណៈ ដែលជាតំណាងឱ្យផ្នែកមួយនៃកម្លាំងការងារក្នុងវិស័យសុខាភិបាល ការសម្អាត ការថែទាំផ្ទាល់ខ្លួន ការដឹកជញ្ជូន ផលិតកម្មអាហារ និងផ្នែកស្រាវជ្រាវ។

លោកស្រីថា៖ «នាទិវាអន្តរជាតិសម្រាប់ជនទេសន្តរប្រវេសន៍ ជាការចាំបាច់ដែលត្រូវទទួលស្គាល់មិនមែនត្រឹមតែហានិភ័យ និងតម្រូវការរបស់ជនទេសន្តរប្រវេសន៍គ្រប់ភេទប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវទទួលស្គាល់គុណតម្លៃ និងការរួមចំណែករបស់ពួកគេក្នុងនាមជាភ្នាក់ងារសកម្មនៃការផ្លាស់ប្ដូរ វឌ្ឍនភាពសង្គម និងភាពធន់ផងដែរ»

គួរឱ្យដឹងដែលថា ជនទេសន្តរប្រវេសន៍ប្រឈមនឹងឧបសគ្គជាច្រើនក្នុងការទទួលបានសេវាសុខភាពសំខាន់ៗ ដូចជាស្ថានភាពអន្តោប្រវេសន៍មិនទៀងទាត់ របាំងភាសា ការរើសអើង កង្វះគោលនយោបាយសុខភាពរួមបញ្ចូលជនចំណាកស្រុក និងថ្លៃព្យាបាលខ្ពស់។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជាបញ្ជាក់ថា ការធ្វើចំណាកស្រុកដែលមានការគ្រប់គ្រងបានល្អអនុញ្ញាតឱ្យរដ្ឋ និងបុគ្គលនានានឹងទទួលបានអត្ថប្រយោជន៍ សក្តានុពលនៃការចល័តមនុស្សជាអតិបរមា ដោយឡែកការធ្វើចំណាកស្រុកដែលមិនមានច្បាប់គ្រប់គ្រងត្រឹមត្រូវ ដោយមានឈ្មួញជួញដូរ និងអ្នករត់ពន្ធប្រតិបត្តិការ នៅតែបន្តកើតមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក