ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីសាធារណការអំពាវនាវម្ចាស់រថយន្តមិនទាន់ធ្វើឆៀកយករថយន្តទៅត្រួតពិនិត្យដើម្បីការពារសុវត្ថិភាពលើដងផ្លូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ម្ចាស់យានយន្តដែលមិនទាន់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទាំងអស់ទៅធ្វើការត្រួតពិនិត្យ ខណៈលោកថាមានរថយន្តជាង ១៧ម៉ឺនគ្រឿងនៅកម្ពុជាមិនទាន់បានយកទៅធ្វើឆៀកនៅឡើយ។

ថ្លែងក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ផ្សារដីហុយ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ការធ្វើកន្លែងផ្តល់សេវាឆៀកឱ្យបានច្រើនកន្លែងនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមិនទាន់បានយកឡានទៅឆៀក អាចយកមកឆៀកឱ្យបានទាន់ពេលវេលា ខណៈដែលសព្វថ្ងៃនេះនៅមានឡានជាង ១៧ម៉ឺនគ្រឿង ដែលផុតសុពលភាពឆៀក ហើយមិនទាន់បានធ្វើនៅឡើយទេ។

ជាមួយគ្នានោះលោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលមានយានយន្តដែលមិនទាន់បានឆៀក ត្រូវយករថយន្តទៅធ្វើការត្រួតពិនិត្យបច្ចេកទេសឱ្យបានទាន់ពេលវេលា ជៀសវាងរងការផាកពិន័យដោយច្បាប់ ដោយសព្វថ្ងៃនេះរថយន្តដែលហួសសុពលភាពឆៀក ក្នុងករណីមន្ត្រីនគរបាលឃាត់បាននឹងធ្វើការផាកពិន័យម្តង ហើយពេលមកដល់កន្លែងឆៀក នឹងត្រូវផាកពិន័យម្តងទៀតផងដែរ។

រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនរូបនេះបានបន្ថែមថា ចំពោះការត្រួតពិនិត្យបច្ចេកទេសនេះ សម្រាប់រថយន្តគ្រួសារដែលទិញថ្មី តម្រូវឱ្យធ្វើឆៀក ៤ឆ្នាំម្តង រថយន្តចាស់ ២ឆ្នាំម្តង និងរថយន្តដឹកទំនិញ ១ឆ្នាំម្តង ដោយឡែកសម្រាប់ការផាកពិន័យរថយន្តហួសសុពលភាពឆៀកវិញ សម្រាប់រថយន្តធន់តូច ឬស្រាល ហួសសុពលភាព ១ថ្ងៃ ពិន័យ ៥០០រៀល និងរថយន្តដឹកធន់ធ្ងន់ ឬធំ ហួសសុពលភាព ១ថ្ងៃ ពិន័យ ២០០០រៀល។

រដ្ឋមន្រ្តីរូបនេះបានគូសបញ្ជាក់ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ អាចធានា នូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក