ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូវីដ-១៩នៅរុស្សីហក់ឡើងខ្ពស់ ក្រោយចប់ការប្រកួតបាល់ទាត់ EURO 2020

រុស្សី៖ រដ្ឋាភិបាលរុស្ស៊ីបានរកឃើញករណីឆ្លង Covid-19 ច្រើនករណីដែលពាក់ព័ន្ធនឹងការរៀបចំការប្រកួត Euro ២០២០ ប៉ុន្មានប្រកួតនៅលើទឹកដីរុស្ស៊ី។ប្រធានបទនេះត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោកស្រីឧបនាយករដ្ឋមន្ត្រី Tatyana Golikova។ លោកស្រី Golikova បានទទួលស្គាល់ថាការប្រកួតនៅ St. Petersburg ពិតជាមានផលប៉ះពាល់។

ករណីឆ្លងជំងឺ Covid-19 ដែលត្រូវបានរកឃើញនៅក្នុងទីក្រុង St.Petersburg មានចំនួនតិចជាង១,០០០ករណីក្នុងមួយថ្ងៃនៅដើមខែមិថុនា ហក់ឡើងដល់ជាង ១.៩០០ នាក់ក្នុងខែកក្កដា។ លោកស្រីបានមានប្រសាសន៍ថា“ យើងកំពុងគ្រប់គ្រងស្ថានការណ៍និងរួមគ្នាជាមួយអាជ្ញាធរទីក្រុងព្យាយាមចាត់វិធានការចាំបាច់ទាំងអស់ដើម្បីជំនះនូវការកើនឡើងនេះ។

ការស្លាប់ដោយសារ Covid-19 នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃមួយទៀតកាលពីថ្ងៃអង្គារដោយអាជ្ញាធររាយការណ៍ថាមានអ្នកស្លាប់ ៧៣៧ នាក់ទៀតនិង ២៣៣៧៨ ករណីឆ្លងថ្មីត្រូវបានរកឃើញ។

ដោយឡែក អាជ្ញាធរសុខាភិបាលហ្វាំងឡង់ក៏បានរកឃើញថាមានការកើនឡើងនូវករណីឆ្លង Covid-19 ផងដែរ​ ដែលត្រូវបានតាមដានពីអ្នកគាំទ្របាល់ទាត់វិលត្រឡប់មកពីប្រទេសរុស្ស៊ីបន្ទាប់ពីការប្រកួត Euro ២០២០ នៅទីក្រុង St. Petersburg។ ក្រុមជម្រើសជាតិហ្វាំងឡង់បានលេងការប្រកួតចំនួន ២ របស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro ២០២០ នៅទីក្រុង St. Petersburg។ យ៉ាងហោចណាស់ប្រជាជនហ្វាំងឡង់ ២០០០ នាក់ត្រូវបានគេប៉ាន់ស្មានថាបានធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg សម្រាប់ការប្រកួតទាំងនោះ។

 ទីក្រុង St. Petersburg បានទទួលរៀបចំការប្រកួតចំនួន ៦ នៅក្នុងវគ្គវិលជុំក្នុងពូលរួមមាន ៣ប្រកួតក្នុងពូល B, ៣ប្រកួតក្នុងពូល E  និង ១ ប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិស្វីស ជួបជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក