ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង់គ្លេស ត្រៀមដាក់ចរាចរណ៍ក្រដាសប្រាក់មានភ្ជាប់ព្រះឆាយាលក្ខណ៍ King Charles III

អង់គ្លេស៖ រូបិយបណ្ណដែលមានភ្ជាប់នូវព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស King Charles III នឹងត្រូវត្រៀមដាក់ឱ្យធ្វើចរាចរនាពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមឱ្យដឹងដោយធនាគារអង់គ្លេស រួមជាមួយការបង្ហាញការរចនារូបិយបណ្ណថ្មីរបស់ខ្លួន។ 

ធនាគារកណ្តាលអង់គ្លេសប្រកាសថា ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រថ្មី King Charles III នឹងមានព្រះរាជវត្តមាននៅលើក្រដាសប្រាក់ទាំង ៤ប្រភេទនាពេលបច្ចុប្បន្នដែលរួមមាន ក្រដាសប្រាក់ ៥ផោន ១០ផោន ២០ផោន និង ៥០ផោន ដែលក្រៅពីនោះពុំមានការកែប្រែត្រង់ចំណុចណាមួយឡើងបើប្រៀបនឹងប្រភេទក្រដាសប្រាក់ចាស់ដែលកំពុងធ្វើចរាចរណ៍បច្ចុប្បន្ននេះ។ បន្ថែមពីលើនេះ ធនាគារកណ្តាលបានបញ្ជាក់ថា ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រថ្មី King Charles III នឹងស្ថិតនៅផ្នែកខាងមុខនៃក្រដាសប្រាក់ រួមជាមួយព្រះឆាយាលក្ខណ៍ជាទម្រង់ស្រមោល ដែលផ្នែកសុវត្ថិភាពនៃក្រដាសប្រាក់ផងដែរ។

គួរបញ្ជាក់ថា King Charles III ​​ត្រូវបានតែងតាំងជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស ក្រោយពេលដែលព្រះមាតារបស់ទ្រង់គឺម្ចាស់ក្សត្រី Queen Elizabeth II យោងសោយព្រះពិលាល័យកាលពីខែកញ្ញាកន្លងទៅ។

គួរបញ្ជាក់ថា តាមការឱ្យដឹងពីធនាគារកណ្តាលអង់គ្លេស ព្រះឆាយាលក្ខណ៍ដែលត្រូវយកមកដាក់លើក្រដាសប្រាក់ថ្មីនេះ គឺជារូបថតនៃស្តេច King Charles III ដែលជាកម្មសិទ្ធិនៃក្រុមគ្រួសាររាជវង្ស និងបង្ហាញជាផ្លូវការកាលពីឆ្នាំ២០១៣។ រូបិយបណ្ណថ្មីនេះបានទទួលព្រះរាជានុញ្ញាតដោយស្តេច King Charles III នៅប៉ុន្មានខែមុននេះ នឹងត្រៀមបោះពុម្ភជាផ្លូវការនៅដើមឆ្នាំក្រោយ។ 

យ៉ាងណាក្តី បើទោះមានការដាក់ឱ្យចរាចរណ៍នូវរូបិយបណ្ណប្រភេទថ្មីនេះក៏ដោយ ក៏ធនាគារកណ្តាលបានបញ្ជាក់ថាចំពោះរូបិយបណ្ណចាស់ដែលមានព្រះឆាយាលក្ខណ៍របស់ម្ចាស់ក្សត្រី Queen Elizabeth II នៅតែបន្តប្រើប្រាស់បាន និងមានតម្លៃជាធម្មតា៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក