ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រូបថត Messi លើកពាន World Cup បំបែកកំណត់ត្រាក្នុង Instagram

កាតា៖ ជាកំណត់ត្រាថ្មីមួយរបស់កំពូលកីឡាករ Lionel Messi ក្រោយការឈ្នះពាន World Cup ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីរូបថតមួយសន្លឹកដែល Messi លើកពាន FIFA World Cup បានក្លាយជារូបភាពដែលបង្ហោះដោយកីឡាករ ឬអត្តពលិកដែលមានអ្នកចុច Like ច្រើនបំផុតលើ Instagram។​ 

រូបភាពមួយសន្លឹកលើ Instagram របស់ Messi រួមជាមួយចំណងជើង "CHAMPIONS OF THE WORLD!!!!!!!" មកទល់ពេលនេះមានអ្នកចុច Like ប្រមាណជា ៥៣,៥លាននាក់ ដែលជាចំនួនច្រើនបំផុត Update នៅថ្ងៃអង្គារនេះ។ 

រូបថតនេះគឺជារូបភាពដែល Messi លើកពាន និងអបអរជ័យជម្នះក្នុងនាមជាជើងឯក FIFA World Cup ២០២២ នៅកាតា ក្រោយពេលដែលអាហ្សង់ទីនយកឈ្នះក្រុមការពារតំណែងជើងឯកបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ ក្រោយលទ្ធផលបញ្ចប់ ១២០នាទីស្មើគ្នា ៣-៣។ គួរបញ្ជាក់ថា កីឡាករ Lionel Messi មានអ្នកចុច Follow លើ Instagram ប្រមាណជាង ៤០០លាននាក់។

ចំនួន ៥៣លាន Like នេះ បានបំបែកកំណត់ត្រារូបភាពដែល Messi និង Ronaldo អង្គុយលេងអុកជាមួយគ្នា ដែលរូបភាពនេះត្រូវបានបង្ហោះដោយ Cristiano Ronaldo និងមានចុច Like ចំនួន ៤២លាននាក់។

គួរបញ្ជាក់ថា ចំនួន ៥៣លាន Like នេះមិនទាន់បំបែកកំណត់ត្រារូបថតស៊ុតមាន់ដែលបង្ហោះដោយគណនី @world_record_egg កាលពីឆ្នាំ២០១៩ ឡើយ ដោយរូបភាពនោះមានអ្នកចុច Like ប្រមាណ ៥៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក