ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អគ្គនាយក UPF ស្នើសុំយោបល់ពីនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីកៀគរសំឡេងសម្រាប់គាំទ្រធម្មនុញ្ញសន្ដិភាពពិភពលោក

ភ្នំពេញ៖ អគ្គនាយកសហព័ន្ធសន្ដិភាពសកល លោក យ៉ុន យ៉ុងហូ បានស្នើសុំយោបល់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការកៀគរសំឡេងដើម្បីគាំទ្រដល់ធម្មនុញ្ញសន្ដិភាពពិភពលោក និងការកសាងសួនសន្ដិភាពមេគង្គ។

ការស្នើសុំយោបល់នេះធ្វើឡើងក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យ៉ុន យ៉ុងហូ ចូលជួបសំដែងការគួរសមនៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។

ជំនួយការសម្ដេចតេជោ គឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថាក្នុងជំនួបនោះលោក យ៉ុន បានអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបានដោយជោគជ័យ ខណៈលោកក៏បានស្នើសុំយោបល់សម្ដេចតេជោក្នុងការកៀរគរការគាំទ្រធម្មនុញ្ញសន្ដិភាពពិភពលោក និងការកសាងសួនសន្ដិភាពមេគង្គផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតតែការដឹកនាំអាស៊ានឆ្នាំនេះមានភាពស្មុគស្មាញតែការសម្រេចបាននូវឯកសារចំនួន ១០១ឯកសារដោយគ្មានការរាំងស្ទះឡើយ។

ចំពោះការកៀគរការគាំទ្រសម្ដេចតេជោឱ្យជាយោបាល់ថាគួរធ្វើតាមទម្រង់ «UPF+X» ដែលមានន័យថាតាមរយៈការគាំទ្រពីតូចទៅធំ ខណៈការកសាងសួនសន្ដិភាពគឺត្រូវបន្តដំណើរការតទៅមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក