ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋមន្ត្រីសាធារណការបង្ហើបពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ខេត្តសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាគម្រោងនេះកំពុងសិក្សានៅឡើយ។

លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ថែមថា មានក្រុមហ៊ុនចំនួន៤ កំពុងសិក្សាលើការសាងសង់ផ្លូវនេះ និងមានជំនឿចិត្តថាការសាងសង់ផ្លូវល្បឿនលឿននេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ក៏ដូចជាបង្កើនចំនួនអ្នកទេសចរណ៍ទៅខេត្តតំបន់ប្រាសាទរបស់កម្ពុជានេះផងដែរ។

លោកទេសរដ្ឋមន្ត្រីថា៖ «ផ្លូវល្បឿនល្បឿនភ្នំពេញក្រុងបាវិត ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ប្រទេសយើងយើងពីថៃមកកម្ពុជា ពីកម្ពុជាទៅវៀតណាមនេះទំនិញអាចឆ្លងកាត់កម្ពុជាតាមផ្លូវល្បឿនលឿនធ្វើឱ្យសេវាល្អ កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន ហើយសៀមរាបដូចគ្នាទេសចរណ៍ទៅលេងសៀមរាបគឺពេលវេលាតិចជាងមុន។ […] ផ្លូវល្បឿនលឿនជួយច្រើនណាស់ជួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន»។ 

បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលកំពុងដាក់ដំណើរការដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ វិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈផ្លូវល្បឿនលឿនភ្នំពេញ-បាវិតអាចនឹងឈានដល់ការចុះហត្ថលេខាលើគម្រោងសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីពិនិត្យពិភាក្សាបញ្ចប់រួចរាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក