(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញប្រកាសព័ត៌មានដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅភោជនីយដ្ឋានថៃម៉ាម៉ា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកេង១ ខណ្ឌបឹងកេងកង
មូលហេតុ៖ អ្នកជំងឺកូវីដ១៩គឺជាបុគ្កលិកធ្វើការនៅទីតាំងខាងលើនេះខាងផ្នែកអាំងសាច់សូមដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃតាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះនៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅភោជនីយដ្ឋានថៃម៉ាម៉ា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ប្រសិនបើមានអាការៈមិនស្រួលខ្លួនឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕