ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំថ្វាយលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្វាយលិខិតក្រាបបង្គំថ្លែងអំណរគុណចំពោះព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រី ចំពោះព្រះរាជសារអបអរសាទររបស់ព្រះអង្គទាំងទ្វេរប្រទានជូនសម្តេចក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

ក្នុងសារលិខិតបង្គំថ្វាយព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចតេជោបានថ្លែងអំណរគុណជា អនេកប្បការ ជូនចំពោះអង្គព្រះមហាក្សត្របន្ទាប់ពីបានទទួលព្រះរាជសារលិខិតព្រះករុណាក្នុងថ្ងៃដែលសម្ដេចទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

សម្ដេចតេជោថា៖ «ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលទូលព្រះបង្គំជាខ្ញុំបានទទួលនាឱកាសនេះ គឺជា កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសតេជះសម្ភារឫទ្ធាបារមីនៃព្រះករុណាអង្គព្រះមហាក្សត្រ ព្រមទាំងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាអម្ចាស់ជីវិតតម្កល់ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការ គាំទ្រលើកទឹកចិត្តជាអតិបរមាចំពោះកិច្ចខិតខំបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយា រួមចំណែកសហប្រតិបត្តិការលើកកម្ពស់តម្លៃសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងសកលលោក និងតំបន់ជារៀងដរាប»

សម្ដេចតេជោក៏បានថ្វាយលិខិតថ្លែងអំណរគុណជូនចំពោះព្រះមហាក្សត្រី សម្ដេចព្រះនរោត្តម មុនីនាថ សីហនុ ផងដែរ។

ក្នុងសាលលិខិតបង្គំថ្វាយជូនសម្ដេចម៉ែសម្ដេចតេជោថា៖ «ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលទូលព្រះបង្គំជាខ្ញុំបានទទួលនាឱកាសនេះ គឺជា កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត ពិសេសតេជះសម្ភារឫទ្ធាបារមីនៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះករុណា អង្គ ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»

ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក