ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រអបអរសាទរសម្ដេចតេជោដែលទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យនិងមានសេចក្ដីសោមនស្សរីករាយអបអរសាទរសម្ដេចតេជោដែលទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងព្រះរាជសារលិខិតឡាយបង្ហោះលេខានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជអំណរសាទរ ចំពោះដំណឹងនេះ និងកោតសរសើរចំពោះ សម្តេចតេជោដែលបានកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំ លុបបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងបានលើកតម្កើងកិត្យានុភាពនៃប្រជាជាតិកម្ពុជា។

ព្រះមហាក្សត្រមានរាជអង្ការ បន្ថែមថាសម្ដេចតេជោ បានដាក់ចេញនូវវិធានការសុខាភិបាល ហើយយកឈ្នះលើវិបត្តិជំងឺកូវីដ-១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងដឹកនាំប្រទេសងើប ចេញពីវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីការរាតត្បាតជំងឺកូដ-១៩ បានយ៉ាងឆាប់រហ័ស។ លើសពីនេះក្នុងនាមជា ប្រធានអាស៊ានប្តូរវេន សម្តេចតេជោ បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយសក្តានុពល ទទួលបានជោគជ័យនាំមកនូវកេរ្ដិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងបានលើកតម្កើងកិត្យានុភាពដ៏អស្ចារ្យនៃប្រជាជាតិខ្មែរ នៅលើឆាកអន្តរជាតិ ។

ព្រះអង្គមានព្រះរាជអង្ការថា៖ «ប្រជារាស្ត្រកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរ ទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក