ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមដាក់ផែនការថ្មីលើយុទ្ធនាការវ៉ាក់សាំង ក្រោយតួលេខអ្នកឆ្លងហក់ឡើងខ្ពស់

វៀតណាម៖ រដ្ឋាភិបាលវៀតណាម នឹងបង្កើនគោលដៅក្នុងការផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ឱ្យបាន ៥០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនដែលមានវ័យលើសពី ១៨ឆ្នាំត្រឹមចុងឆ្នាំ២០២១នេះ ហើយនឹងបន្តផ្តល់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ៧០ភាគរយទៅលើចំនួនប្រជាជនពេញវ័យរបស់ខ្លួន ត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខ។

ក្រសួងសុខាភិបាលវៀតណាមបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តថ្មីនេះ ក្រោយពេលដែលវៀតណាមកំពុងប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ ទាក់ទងទៅនឹងការរាតត្បាតទ្រង់ទ្រាយធំនៃវីរុសកូវីដ-១៩ នៅទូទាំងប្រទេស ជាពិសេសគឺការបិទខ្ទប់ទីក្រុងហូជីមិញ ដែលជាទីក្រុងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃសុក្រនេះ។

ការបិទខ្ទប់ទីក្រុងហូជីមិញរយៈពេល ២សប្តាហ៍នេះ ក្រោយពីវៀតណាមបានប្រកាសពីករណីឆ្លងកូវីដ-១៩ថ្មីលើសពី ១,០០០នាក់ក្នុងមួយថ្ងៃចំនួន ៤ដង ដោយកន្លងមក វៀតណាមគឺជាប្រទេសមួយដែលទទួលបានការកោតសរសើរខ្លាំងពីពិភពលោក ជុំវិញតួលេខឆ្លងមានត្រឹមតែជាង ៣,០០០នាក់ប៉ុណ្ណោះ តាំងពីវីរុសកូវីដ-១៩ផ្ទុះឡើងជាលក្ខណៈសកលនៅដើមឆ្នាំ២០២០ មកទល់នឹងខែមេសា ឆ្នាំ២០២១។

គិតមកដល់បច្ចុប្បន្ននេះ វៀតណាមបានទទួលវ៉ាក់សាំងចំនួនជាង ៦លានដូសហើយ ដែលភាគច្រើនទទួលបានក្រោមយន្តការវ៉ាក់សាំង COVAX ហើយក្នុងនោះមានវ៉ាក់សាំងប្រហែលជាង ៤លានដូសត្រូវបានចុះបញ្ជីប្រើប្រាស់រួចរាល់ ប៉ុន្តែបើតាមទិន្នន័យដែលទទួលបាន មានមនុស្សប្រមាណជា ២២៥,០០០នាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងទាំង ២ដូសរួចរាល់។ គិតមកដល់ពេលនេះ វៀតណាមបានកត់ត្រាអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤,៨១០ករណី និងមានអ្នកស្លាប់ចំនួន ១០៤នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក