ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអរគុណរដ្ឋាភិបាលអូស្ត្រាលីដែលជួយដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានជួយផ្ដល់នូវវ៉ាក់សាំងនិងឧបករណ៍ថែរក្សាវ៉ាក់សាំងដល់កម្ពុជាដែលការជួយនេះគឺបានជួយដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាជនខ្មែរពីជំងឺកូវីដ-១៩។

ការថ្លែងអំណរគុណនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Pablo Kang ចប់អាណត្តិប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងជម្រាបលានានៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ «ជំនួយនេះគឺសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាឃាតករកំបាំងមុខមិនឱ្យសម្លាប់ប្រជាជនកម្ពុជា។ សិទ្ធិរស់រៀនមានជីវិតគឺសំខាន់បំផុតសម្រាប់កម្ពុជា បើមិនមានសិទ្ធិរស់រានមានជីវិតទេក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ»។ 

លោក Pablo Kang បានលើកឡើងថាលោកមានការរីករាយណាស់ដែលបានមកធ្វើជាឯករាជទូតអូស្ត្រាលីប្រចាំកម្ពុជា ទោះបីជាក្នុងអាណត្តិលោកគឺមកក្នុងពេលដែលមានជំងឺកូវីដ-១៩ក្ដី តែបានចូលរួមច្រើនដល់ការពង្រឹងទំនាក់ទំនងអូស្ត្រាលីកម្ពុជាតាមរយៈជំនួយវ៉ាក់សាំងូវីដ-១៩ ការជួយដោះមីន និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាដើម។ 

លោកក៏បានអបអរសាទរជូនចំពោះសម្ដេចតេជោក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំអាស៊ានបានជោគជ័យនៅឆ្នាំ២០២២នេះ។ 

ជាការឆ្លើយតបសម្ដេចតេជោក៏បានអរគុណដល់អគ្គរាជទូតអូស្ត្រាលីផងដែរចំពោះការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកម្ពុជាអូស្ត្រាលីរបស់លោកនៅរយៈពេលដែលលោកកាន់តំណែងនៅកម្ពុជានេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក