ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េស្នើការគាំទ្រពីនាយករដ្ឋមន្ត្រីក្នុងការកែច្នៃសំរាមទៅជាថាមពល

ភ្នំពេញ៖ អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េលោក PARK Heung-Kyeong បានស្នើសុំការគាំទ្រពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន លើគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអ៊ីកូខេម។ 

ការស្នើសុំការគាំទ្រនេះគឺក្នុងពេលដែលលោក PARK Heung-Kyeong ចូលសំដែងការគួរសម និងជម្រាបលាសម្ដេចតេជោមុនពេលលោកចប់អាណត្តិប្រចាំកម្ពុជា។ 

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានឲ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបនោះលោកប៉ាក់ បានអបអរសាទរជូនចំពោះសម្រេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំអាស៊ានបានជោគជ័យនៅឆ្នាំ២០២២នេះ។ 

លោកបានកត់សម្គាល់ថាក្នុងអាណត្តិនៃការធ្វើការរបស់លោកនៅកម្ពុជាគឺទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកូរ៉េនិងប្រទេសកម្ពុជាកាន់តែជិតស្និតបន្ថែមទៀត។ 

លោកបានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េមកកាន់កម្ពុជានិងគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េពីផ្សារចាស់ទៅអរិយក្សត្រ។ 

ក្នុងនោះដែរលោកក៏បានស្នើសុំការគាំទ្រពីសម្ដេចតេជោ លើគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអ៊ីកូខេម។ 

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានចូលរួមដល់ការអភិវឌ្ឍន៍កម្ពុជាជាពិសេសគឺការសម្រេចបាននូវគម្រោងសាងសង់មិត្តស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅអរិយក្សត្រ។ 

ចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពល សម្ដេចតេជោ បានបង្ហាញនូវការគាំទ្រនិងប្រាប់ឲ្យលោកប៉ាក់ជួបជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងធនធានរ៉ែ និងសាលារាជធានីភ្នំពេញផងដែរដើម្បីធ្វើការលើបញ្ហានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក