ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦ម៉ឺននាក់បានទទួលសេវាព្យាបាលដោយឱសថនិងឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋ

ភ្នំពេញ៖ អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ម៉ឺននាក់បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ដែលធ្វើឱ្យអត្រាមរណភាពដោយជំងឺអេដស៍បន្តធ្លាក់ចុះរៀងរាល់ឆ្នាំ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លោក អៀង ម៉ូលី និងអគ្គរាជទូតសហរដ្ឋងាមេរិកលោក Patrick Murphy បានចូលរួមប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ និងពិធីបុណ្យខ្សែបូរក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” ដែលរៀបចំដោយអង្គការ FHI 360។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (NCHADS) នៅត្រីមាសទី៣ ឆ្នាំ២០២២ នេះអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤ ១៨៤នាក់ (ប្រមាណ៩៩%) បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ដែលជាលទ្ធផលបានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ។

លោកបានឱ្យដឹងតាមរយៈរបាយការណ៍ដដែលទៀតថា កម្ពុជាបានកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីបានពី ២ ៣០០នាក់ក្នុងឆ្នាំ២០១០ មកត្រឹមចំនួនប៉ាន់ស្មានប្រមាណ ១ ១០០នាក់ត្រឹមឆ្នាំ២០២១ ហើយការឆ្លងក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ មានការធ្លាក់ចុះជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះដែលលោក អៀង ម៉ូលី បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺអេដស៍ និង បន្តចូលរួមបង្ការការចម្លងមេរោគអេដស៍តាមរយៈការធ្វើតេស្តតាមគ្រប់វិធីសាស្រ្តរួមមាន ការធ្វើតេស្តដោយខ្លួនឯង ការប្រើស្រោមអនាម័យ សេវាឱសថបង្ការទុកជាមុន និងឱសថបង្ការក្រោយប្រព្រឹត្តប្រឈម ជាពិសេសចាត់ទុកអ្នកផ្ទុកមេរោញអេដស៍ជាជនរងគ្រោះដែលត្រូវចូលរួមលុបបំបាត់រាល់ទម្រង់នៃការរើសអើងនិងមាក់ងាយ និងត្រូវផ្តល់ការគាំទ្រគ្រប់លទ្ធភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក