ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១១ខែឆ្នាំនេះកម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូជិត ៤៧០លានដុល្លារ

ភ្នំពេញ៖ ១១ខែឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជិត៤៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅទីផ្សារបរទេស។ ក្នុងនោះទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូជាង ៤៦៥លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួនជាង ៣,៨លានដុល្លារ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ រយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាបាននាំកៅស៊ូចំនួនជាង ៣សែន២ម៉ឺនតោន គឺកើនឡើងជាង ៩ពាន់តោន ស្មើនឹង ១៩ភាគរយ បើធៀបនឹង១១ខែឆ្នាំមុន។ ជ័រកៅស៊ូគិតត្រឹមខែវិច្ឆិកាមានតម្លៃ ១,២៣១ដុល្លារក្នុងមួយតោន បើធៀបនឹងតម្លៃនៅឆ្នាំមុនធ្លាក់ចុះ ៣១ដុល្លារក្នុងមួយតោន។

ចំណែកការនាំចេញឈើកៅស៊ូក្នុង១១ខែឆ្នាំនេះមានជាង២៤ម៉ឺនម៉ែត្រគូប។ ផ្ទៃដីដាំកៅស៊ូគិតត្រឹមខែវិច្ឆិកាមានចំនួនជាង ៤០ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីចៀរជ័រកៅស៊ូចំនួនជាង ៣១ម៉ឺនហិកតា ស្មើនឹង ៧៨ភាគរយ និងផ្ទៃដីថែទាំមានជិត ៩ម៉ឺនហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក