ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ត្រឹមតែមួយយប់មនុស្ស៣នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នារវាងម៉ូតូនិងម៉ូតូ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់។ គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះកើតឡើងដោយសារតែអ្នកបើកបរម៉ូតូល្មើសច្បាប់ល្មើសល្បឿន និងគ្មានពាក់មួកសុវត្ថិភាព។

សមត្ថកិច្ចបានបញ្ជាក់ថានៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីបានកើតឡើង ដោយករណីទីមួយបានកើតឡើង នៅវេលាម៉ោង១០កន្លះយប់ ដែលប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញមានយុវជន២នាក់ត្រូវបានក្មេងស្ទាវមួយក្រុមដេញវាយ រួចយុវជនទាំង២នាក់នោះបានបើកម៉ូតូម៉ាក HondaDream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-8893 យ៉ាងលឿនក្នុងគោលបំណងគេចពីក្រុមក្មេងស្ទាវទាំងនោះតែ ជាអកុសល បានរេចង្កូតម៉ូតូឡើងខឿន បុកបង្គោលភ្លើង ស្លាប់ម្នាក់ និងរបួសម្នាក់។ សពឈ្មោះ ផាន់ ប៉ក់ ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើត ស្រុកទូកមាស ខេត្តកំពត ។

ករណីទីពីនៅវេលាម៉ោង១១កន្លះយប់ថ្ងៃដដែល បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកអែប្លេក ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL-3364 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានគេចនិងរថយន្តមួយគ្រឿងដែលជិះស្របទិសគ្នា ក៏បានចូលមកកន្លងខាងឆ្វេងដៃ ស្រាប់តែបុកប៉ះគ្នានិងម៉ូតូមួយគ្រឿងម៉ាក HondaDream ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-9285 ទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុកប៉ះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាជនជាតិចិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយភាគីម្ចាងទៀតជាជនជាតិខ្មែរ បានស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានវាស់វែងយកវត្ថុតាមទាំងអស់យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដោយឡែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចគូសបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ គឺកើតឡើងបណ្តាលមកពី មិនចូលរួមគោរពច្បាប់ចរាចរណ៍ ពុំមានពាក់ពួកសុវត្ថិភាព និង ល្មើសល្បឿនក្នុងការបើកបរ ដោយសមត្ថកិច្ចសង្កេតឃើញថាសពជនរងគ្រោះគឺស្លាប់ដោយសារត្រូវរបួសក្បាលធ្ងន់ធ្ងររហូតដល់ធ្លាយខួរស្លាប់ ។ អាស្រ័យដូច្នេះហើយទើបសមត្ថកិច្ចអំពាវនាវដល់ពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាពទាំងអស់គ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក