ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលណែនាំពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ នៅរដូវរងា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំពលរដ្ឋគ្រប់រូបថែរក្សាសុខភាព និងប្រុងប្រយ័ត្នជំងឺរាតត្បាតកូវីដ-១៩ និងជំងឺដង្កាត់ផ្សេងៗដែលងាយនឹងកើតនៅរដូវរងានេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ជំងឺផ្សេងៗដែលងាយកើតឡើងនៅរដូវរងា មានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុសជាដើម។

ដើម្បីជៀសវាងពីការឆ្លងជំងឺទាំងនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋ ជាពិសេសមនុស្សចាស់ ទារក និងកុមារដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង ត្រូវស្លៀកពាក់អាវក្រាស់ៗ រ៉ុកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។

លោក ម៉ម ប៊ុនហេង បានបន្តប្រាប់ពលរដ្ឋថា បើកាលណាមានរោគសញ្ញាគ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក សង្ស័យជាជំងឺកូវីដ-១៩ ពលរដ្ឋត្រូវស្វែករកការព្យាបាលពីគ្រូពេទ្យ នៅតាមគ្រឹះស្ថានសុខាភិបាល។ អំឡុងមានជំងឺផ្តាសាយ ពេលពលរដ្ឋក្អក ឬកណ្តាស សូមខ្ទប់មាត់ជាមួយក្រដាសក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អក ឬកណ្ដាស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់ទៅខ្ទប់មាត់នោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានការក្រើនរំលឹកនេះ ដោយសង្កេតឃើញថាជំងឺកូវីដ-១៩ នៅលើសកលលោក និងនៅកម្ពុជានៅតែបន្តងើបឡើងវិញ ហើយវានឹងបន្តរាលដាលគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រសិនពលរដ្ឋមិនអនុវត្តតាមវិធានការសុខាភិបាល និងរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសជំរុញទី៣ ទី៤ ទី៥ និងដូសជំរុញនានា ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៨ ៤១៩នាក់ ក្នុងនោះជាសះស្បើយចំនួន ១៣៥ ២២៤នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក