វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រាជវាំងកសាងរូបសំណាក់មេទ័ពសម័យអង្គរចំនួន ១២រូបដាក់តាំងក្នុងសួនច្បារព្រះរាជដំណាក់ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រសួងព្រះបរមរាជវាំងបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។

រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងលោកស្រី គង់ បញ្ញា បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែធ្នូ ថាការដាក់តាំងនេះក្រោមគម្រោងជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការបានឱ្យដឹងបន្តថា រូបសំណាក់មេទ័ពខ្មែរសម័យអង្គរ ទាំង ១២រូបនេះ ត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ អំពីប្រវត្តិស្នាដៃ រួមទាំងរចនាបថ ដោយដកស្រង់ចេញអំពីសិលាចារឹក ផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើន មុននឹងត្រូវបានសាងសង់ចេញជារូបសំណាក ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបំរើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។

លោកស្រីក៏បានឱ្យដឹងទៀតថា ការកំណត់យកចំនួន ១២រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២ របស់ប្រវត្តិសាស្ត្រខ្មែរ។ ទាំងរូបរាង សម្លៀកបំពាក់ អាវុធបរិក្ខា ម៉ូដសក់ នៃមេទ័ពទាំង១២ ត្រូវបានស្មូន និងរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។

គួរឱ្យដឹងដែរថា រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល មានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ ទៅ ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ ហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបំរើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។

បើទោះបីនេះ ជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃទាំងនេះត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក