ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាល្លឺម៉ង់កោតសរសើរពីយុទ្ធសាស្រ្តថាមពលរបស់កម្ពុជាខណៈប្រទេសនេះកំពុងរើខ្លួនចេញពីការពឹងផ្អែកលើថាមពលរុស្ស៊ី

ប៊ែកឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឆុលស៍ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អសុខមាលភាពរបស់ប្រជាពលរដ្ឋ និងស្វាគមន៍ការប្ដេជ្ញាចិត្តឆ្ពោះទៅរកអនាគតបៃតងរបស់កម្ពុជាផងដែរ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែធ្នូ របស់ក្រសួងការបរទេសស្ដីពីជំនួបទ្វេភាគីរបស់អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃ១៤ ខែធ្នូ។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក អូឡាហ្វ ឆុលស៍ ថាបច្ចុប្បន្នកម្ពុជាមានប្រភពថាមពលជាង៦២ភាគរយនៃការផ្គ់តផ្គង់នៅកម្ពុជា ហើយកម្ពុជាប្ដេជ្ញាចិត្តឆ្ពោះទៅរកប្រភពថាមពលស្អាត និងបៃតងនាពេលអនាគតដ៏ខ្លីខាងមុខ។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឆុលស៍ បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តឆ្ពោះទៅរកអនាគតបៃតងរបស់កម្ពុជា និងប្រកាសថាប្រទេសអាល្លឺម៉ង់បានត្រៀមខ្លួនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។

ពាក់ព័ន្ធនឹងកិច្ចការថាមពលនេះលោក អូឡាហ្វ ឆុលស៍ បានបញ្ជាក់ថា អាល្លឺម៉ង់បច្ចុប្បន្នកំពុងបង្កើនកិច្ចខិតខំមួយគុណនឹង២ ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសឯករាជ្យថាមពលពីរុស្ស៊ី ហើយបានលើកឡើងថា «កម្ពុជាបានធ្វើការសម្រេចចិត្តត្រឹមត្រូវ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រថាមពលរបស់ខ្លួន»។

យោងតាមសារព័ត៌មានញ៉ូយ៉កថែមស៍ កាលពីឆ្នាំ២០២១ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិច្រើនជាងពាក់កណ្តាល និងប្រហែលមួយភាគបីនៃប្រេងដែលអាឡឺម៉ង់ត្រូវការដើម្បីបានដុតដើម្បីកំដៅផ្ទះ រោងចក្រថាមពល និងរថយន្តសាំង ឡានក្រុង និងឡានដឹកទំនិញ ជានេះទៅទៀតប្រហែលពាក់កណ្តាលនៃការនាំចូលធ្យូងថ្មរបស់ប្រទេសអាឡឺម៉ង់ ដែលចាំបាច់សម្រាប់ការផលិតដែករបស់ខ្លួនគឺបានមកពីប្រទេសរុស្ស៊ី។

ការសែតការមេរិកនេះបានបញ្ជាក់ថា៖ «ឧស្ម័ន ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីត្រូវបានបង្កប់នៅក្នុងសេដ្ឋកិច្ច និងរបៀបរស់នៅរបស់អាល្លឺម៉ង់យ៉ាងជ្រៅ»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ លោក Christian Lindner បាននិយាយកាលខែមេសា ឆ្នាំ២០២២ ថា៖ «វាគឺជាកំហុសដែលប្រទេសអាល្លឺម៉ង់បានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក